មហាបុរិសលក្ខណៈ
ព្រះបាទស្មើ
ព្រះមហាបុរសមានព្រះបាទប្រតិស្ថានល្អ
ដាក់ព្រះបាទលើផែនដីក៏ស្មើ លើកឡើងក៏ស្មើ គឺព្រះបាទដិតស៊ប់នឹងផែនដីសព្វផ្ទៃជើង។
ហេតុដែលនាំអោយព្រះមហាបុរសមានព្រះបាទស្មើល្អ ព្រោះព្រះអង្គ
តែងត្រកអរក្នុងវចីសច្ចៈផង ក្នុងធម៌ គឺកុសលកម្មបទ១០ផង ក្នុងការទូន្មាននូវឥន្រ្ឬិយផង
ក្នុងសេចក្តីសង្រួម(ក្នុងសីល)ផង ក្នុងការសំអាតផ្លូវកាយ សីល និង ឧបោសថកម្មផង
ក្នុងកិរិយាមិនបៀតបៀនសត្វ ក្នុងអំពើដែលមិនរួសរាន់ សមាទានមាំទាំ
ប្រព្រឹត្តគ្រប់ទាំងអស់។
ផ្ទៃព្រះបាទមានរូបចក្រ
ត្រង់ផ្ទៃព្រះបាទទាំងគូមានរូបចក្រ
ប្រកបដោយខ្នងកង់ និងដុំ ព្រមទាំងកាំ ១.០០០ មានចន្លោះស្មើគ្នាគ្រប់អន្លើ។
ហេតុដែលនាំអោយមានផលយ៉ាងនេះ ព្រោះព្រះមហាបុរស អាស្រ័យនូវជាតិពីមុន បាននាំសេចក្តីសុខ
អោយដល់ជនច្រើននាក់ផង ជាអ្នកកំចាត់បង់នូវភ័យ គឺសេចក្តីភ្ញាក់ផ្អើល
និងសេចក្តីតក់ស្លត់ផង ជាអ្នកចាត់ចែងនូវការរក្សាការពារគ្រប់គ្រងប្រកប ដោយធម៌ផង
បានអោយទានផង។
ព្រះបណ្ហិ
កែងព្រះបាទវែង
ជាតំណាងនៃអាយុវែង មិនអាចមានអ្នកណាមកផ្តាច់បង់ជីវិតក្នុងរវាងអាយុឡើយ។ កាលដែលព្រះមហាបុរសមានលក្ខណៈនេះ ព្រោះក្នុងកាលពីមុន ព្រះអង្គបានលះបង់នូវបាណាតិបាត (ការសំលាប់សត្វ) មានសេចក្តីខ្មាស់បាប មានចិត្តអាសូរ ករុណា តែងអនុគ្រោះសព្វសត្វដោយប្រយោជន៍។ ដោយសារបុព្វហេតុទាំងនេះ ទើបធ្វើអោយព្រះមហាបុរសមានលក្ខណៈទាំង៣ គឺ កែងព្រះបាទវែង១ ម្រាមព្រះហស្តនិងម្រាមព្រះបាទវែង១ មានកាយត្រង់ដូចជាកាយព្រហ្ម១។

ព្រះអង្គុលី
ព្រះមហាបុរសមានម្រាមព្រះហស្តនិងព្រះបាទវែង។
ម្រាមព្រះហស្តម្ខាងៗទាំង៤ស្មើគ្នា វៀរលែងម្រាមមេដៃ។ ម្រាមព្រះបាទម្ខាងៗ
ស្មើគ្នាទាំង៥។
កាលដែលព្រះមហាបុរសមានលក្ខណៈនេះ ព្រោះក្នុងកាលពីមុន ព្រះអង្គបានលះបង់នូវបាណាតិបាត (ការសំលាប់សត្វ) មានសេចក្តីខ្មាស់បាប មានចិត្តអាសូរ ករុណា តែងអនុគ្រោះសព្វសត្វដោយប្រយោជន៍។ ដោយសារបុព្វហេតុទាំងនេះ ទើបធ្វើអោយព្រះមហាបុរសមានលក្ខណៈទាំង៣ គឺ កែងព្រះបាទវែង១ ម្រាមព្រះហស្តនិងម្រាមព្រះបាទវែង១ មានកាយត្រង់ដូចជាកាយព្រហ្ម១។

ផ្ទៃព្រះហស្តនិងផ្ទៃព្រះបាទ
ព្រះមហាបុរសមានផ្ទៃព្រះបាទនិងផ្ទៃព្រះហស្តដ៏ទន់ដូចសំឡីដែលគេថ្ពេចអស់១០០ដង។
នេះគឺជាផលដែលព្រះមហាបុរសក្នុងកាលមុនបានសង្រ្គោះដល់ពួកជនដោយសង្គហវត្ថុ ៤ប្រការ គឺ ទាន១ ពាក្យជាទីស្រឡាញ់១ ការប្រព្រឹត្តដែលជាប្រយោជន៍១ ការតាំងខ្លួនស្មើ គឺមិនប្រកាន់១។

ផ្ទៃព្រះបាទនិងព្រះហស្ត
ព្រះមហាបុរសមានផ្ទៃព្រះបាទនិងព្រះហស្តប្រទាក់ដោយក្រឡាដូចសំណាញ់។
បុព្វហេតុទាំងនេះនាំអោយព្រះអង្គមានម្រាមព្រះហស្តនិងព្រះបាទវែង១ មានផ្ទៃព្រះហស្ត
និងផ្ទៃព្រះបាទប្រទាក់ក្រឡាដូចសំណាញ់។ ហើយព្រះអង្គក៏បានជារូបល្អ ទន់ភ្លន់គូរពិចពិល
រមិលរមើល បាននូវការរុងរឿង ឈ្លាសវៃ។ពួកបរិស័ទទាំងឡាយមាន ព្រាហ្មណ៍ គហបតី មហាមាត្រ
ភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ជាដើម ក៏ជ្រះថ្លា គោរពតាមពាក្យឱវាទរបស់ព្រះអង្គ
ដោយសារផលរបស់កម្មនោះឯង។
ព្រះបាទអណ្តែតឡើងលើ
កជើងដូចជាអណ្តែតឡើងខាងលើ
ហាក់ដូចជាមិនជាប់គ្នានឹងខ្នងព្រះបាទ។
ក្នុងជាតិកាលពីមុន ព្រះមហាបុរសតែងពោលពាក្យប្រកបដោយប្រយោជន៍ ប្រកបដោយធម៌ បានពន្យល់ជនច្រើននាក់ តែងនាំមកនូវប្រយោជន៍ និងសេចក្តីសុខដល់សត្វទាំងឡាយ ជាអ្នកមិនកំណាញ់ បូជានូវធម្មទាន។ ព្រោះកុសលកម្មដែលព្រះអង្គបានធ្វើ សន្សំអោយធំទូលាយនោះ បានជាព្រះអង្គជាអ្នកបាននូវលក្ខណៈពីរយ៉ាងនេះ គឺ មាន ក ជើងដូចជាអណ្តែតឡើងខាងលើ១ និងមានចុងរោម ង ឡើងលើ១។ មានសន្លាក់ជើងប្រតិស្ឋានល្អ មានសាច់ឈាមប្រផូរ បិទបាំងដោយស្បែក មានជង្គង់ល្អ។

ព្រះជង្ឃា
ស្មងរៀវមូលត្រសូលស្រដៀងនឹងស្មងសត្វទ្រាយរឺស្រដៀងនឹងដង្ហើមស្រូវ។
ព្រះមហាបុរសអាស្រ័យនូវជាតិកាលពីមុន ជាអ្នកបានបង្ហាញនូវសិល្ប៍សាស្ត្រថោកទាប និងសិល្ប៍សាស្ត្រឧត្តមផង នូវវិជ្ជាច្រើនប្រការ មានវិជ្ចាស្តោះពស់ជាដើមផង នូវចរណៈ គឺ សីល៥ សីល៨ រឺ សីល១០ ឬបាតិមោក្ខសំវរសីលផង នូវការងារផង ដោយយកចិត្តទុកដាក់ ដោយតាំងចិត្តថា ធ្វើម្តេចហ្ន៎ ពួកជននេះបានចេះដឹងឆាប់ បានទទួលសេចក្តីប្រតិបត្តិឆាប់ កុំអោយលំបាកអស់កាលជាយូរអង្វែងឡើយ។ ដោយបុព្វហេតុនោះ ដែលជាកម្មញុំាងសុខអោយចំរើន ទើបបាននូវស្មងដ៏ល្អ មានរបៀបរៀបរយល្អ។

ព្រះហស្តវែង
ព្រះហស្តអាចស្ទាបជង្គុងដល់ដោយមិនបាច់អោនចុះ។
ក្នុងកាលពីមុន មហាបុរសបានពិចារណានូវការសង្គ្រោះមហាជន តែងស្គាល់ស្មើ (គឺស្គាល់ថាអ្នកនេះមានគុណធម៌ស្មើនឹងអ្នកនោះ ហើយក៏ទទួលរាក់ទាក់តាមវិធីដែលត្រូវទទួល) ស្គាល់ដោយខ្លួនឯង(គឺ ស្គាល់ដោយមិនចាំបាច់អ្នកឯទៀតមកពន្យល់ឡើយ) ស្គាល់បុរស(គឺ ស្គាល់ថាបុរសនេះជាន់ខ្ពស់ ជាន់កណ្តាល ឬ ជាន់ទាប) ស្គាល់គុណវិសេសរបស់បុរស ថាបុរសបែបណាគួរទទួលគ្រឿងសក្ការៈបែបណា។ ព្រោះកម្មនោះ មហាបុរសក៏មានមហាបុរិសលក្ខណៈទាំងពីរនេះ គឺ មានបរិមណ្ឌលនៃកាយដូចជាបរិមណ្ឌលនៃដើមជ្រៃ១ កាលបើឈរ មិនបាច់ឱនខ្លួនចុះ ក៏អាចស្ទាបពាល់ជង្គង់ដោយដៃទាំងពីរបាន១។

ព្រះអង្គាវយវៈ
នៅក្នុងស្រោមដូចជាអង្គជាតិរបស់ដំរី ឬ
គោឈ្មោល។
ក្នុងកាលមុន ព្រះមហាបុរសបានរាប់អាននូវញាតិមិត្ត សំឡាញ់ស្និទ្ធស្នាល ដែលព្រាត់ប្រាស់និរាសបាត់មុខយូរហើយផង ជាអ្នករាប់អានមាតាព្រមទាំងកូនផង រាប់អានកូនព្រមទាំងមាតាផង ជាដើម ហើយក៏ត្រេកអរក្រៃលែង ព្រោះបានធ្វើគេអោយព្រមព្រៀងគ្នាផង។ ព្រោះកម្មនោះ មហាបុរសក៏បាននូវលក្ខណៈនេះ គឺ ជាអ្នកមានអង្គាវយវៈ ដែលត្រូវលាក់អោយកំបាំងដោយសំពត់ ឋិតនៅក្នុងស្រោម។

ព្រះឆវីវណ្ណ
ព្រះមហាបុរសមានពណ៌សំបុរស្បែក សំបុរថ្ងៃ លឿងភ្លឺអន្លងដូចមាស។
ក្នុងកាលមុនព្រះមហាបុរសជាអ្នកមិនមានសេចក្តីក្រោធ មិនច្រើនដោយសេចក្តីចង្អៀតចង្អល់ចិត្ត សូម្បីជនច្រើនអ្នកនាំគ្នាស្តីថាអោយ ក៏មិនឈឺចិត្ត មិនក្រោធ មិនចងកំហឹងទុក មិនដម្កល់ទុក នូវសេចក្តីក្រោធ ទាំងមិនបានធ្វើនូវការប្រទូស្ត នឹងសេចក្តីតូចចិត្តអោយប្រាកដឡើង ដោយកាយវិការ ឬ វចីវិការឡើយ។ ព្រះអង្គបានធ្វើទាននូវកំរាល និងសំពត់ដណ្តប់ដែលមានសាច់មដ្ឋ ល្អិតទន់ល្មៃ មានពណ៌ស្រស់។ ព្រោះកម្មនោះ មហាបុរសក៏បាននូវលក្ខណៈនេះ គឺជាអ្នកមានពណ៌សំបុរស្បែកលឿងភ្លឺបំព្រងដូចជាសំបុរនៃមាស និងស្បែកជិតស្និទ្ធល្អដូចមាស។

ព្រះឆវី
ព្រះឆវីរបស់ព្រះមហាបុរសល្អិតផូរផង់រលីងស្រិលរអិលធូលីធ្លាក់មកត្រូវ
មិនជាប់កាយ។
ក្នុងកាលមុនព្រះអង្គបានចូលទៅរកបព្វជិត ហើយសាកសួរនូវប្រស្នា (ដូចជា បពិត្រលោកដ៏ចំរើន អំពើដូចម្តេចជាកុសល អំពើដូចម្តេចជាអកុសល អំពើដូចម្តេចដែលប្រកបដោយទោស អំពើដូចម្តេចដែលមិនប្រកបដោយទោស អំពើដូចម្តេចគួរសេព អំពើដូចម្តេចមិនគួរសេព អំពើដូចម្តេចដែលខ្ញុំធ្វើហើយប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដើម្បីទុក្ខអស់កាលយូរអង្វែង មួយទៀត អំពើដូចម្តេចដែលខ្ញុំធ្វើហើយប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខអស់កាលយូរអង្វែង) បានស្តាប់ដោយគោរព ធ្វើនូវសេចក្តីអោយតាំងនៅខាងក្នុង ហើយចំណាំនូវពាក្យ ដែលប្រកបដោយប្រយោជន៍ តែមួយយ៉ាង។ ដោយកម្មនេះឯង ព្រះអង្គក៏បាននូវសម្បុរដ៏ល្អ និងស្បែកក៏ល្អិតផូរផង់រលីងស្រិល។

ព្រះលោមា
ព្រះលោមា(រោម) ក្នុង១រណ្តៅ តែ១សសៃ។
កាលព្រះមហាបុរសអាស្រ័យនូវជាតិពីមុន ជាអ្នកលះបង់់នូវមុសាវាទ វៀរស្រឡះហើយចាកមុសាវាទ ជាអ្នកនិយាយតែពាក្យពិត ជាអ្នកទៀងត្រង់ និយាយពាក្យគួរអោយគេជឿ ជាអ្នកមិនពោលបំភ្លាត់សត្វលោកឡើយ។ លុះមកកាន់អត្តភាពថ្មីនេះ ព្រះអង្គក៏បាននូវលក្ខណៈទាំងពីរនេះ គឺ ជាអ្នកមានរោមក្នុងរណ្តៅ១ៗតែ១សសៃៗ១ មានរោមត្រង់ប្រជុំចិញ្ចើមដុះត្រង់ ចន្លោះចិញ្ចើមមានពណ៌ ស ក្បុសទន់ល្វន់ដូចជាសំឡី១។

ចុងព្រះលោមា
ចុងព្រះលោមា ង ឡើងលើ វិលព័ទ្ធពេនទៅខាងស្តាំ
មានពណ៌ខៀវស្រស់ដូចផ្កាអញ្ជ័ន កួចមូលដូចជាកុណ្ឌល។
ក្នុងជាតិកាលពីមុន ព្រះមហាបុរសតែងពោលពាក្យប្រកបដោយប្រយោជន៍ ប្រកបដោយធម៌ បានពន្យល់ជនច្រើននាក់ តែងនាំមកនូវប្រយោជន៍ និងសេចក្តីសុខដល់សត្វទាំងឡាយ ជាអ្នកមិនកំណាញ់ បូជានូវធម្មទាន។ ព្រោះកុសលកម្មដែលព្រះអង្គបានធ្វើ សន្សំអោយធំទូលាយនោះ បានជាព្រះអង្គជាអ្នកបាននូវលក្ខណៈពីរយ៉ាងនេះ គឺ មាន ក ជើងដូចជាអណ្តែតឡើងខាងលើ១ និងមានចុងរោម ង ឡើងលើ១។ មានសន្លាក់ជើងប្រតិស្ឋានល្អ មានសាច់ឈាមប្រផូរ បិទបាំងដោយស្បែក មានជង្គង់ល្អ។
ក្នុងជាតិកាលពីមុន ព្រះមហាបុរសតែងពោលពាក្យប្រកបដោយប្រយោជន៍ ប្រកបដោយធម៌ បានពន្យល់ជនច្រើននាក់ តែងនាំមកនូវប្រយោជន៍ និងសេចក្តីសុខដល់សត្វទាំងឡាយ ជាអ្នកមិនកំណាញ់ បូជានូវធម្មទាន។ ព្រោះកុសលកម្មដែលព្រះអង្គបានធ្វើ សន្សំអោយធំទូលាយនោះ បានជាព្រះអង្គជាអ្នកបាននូវលក្ខណៈពីរយ៉ាងនេះ គឺ មាន ក ជើងដូចជាអណ្តែតឡើងខាងលើ១ និងមានចុងរោម ង ឡើងលើ១។ មានសន្លាក់ជើងប្រតិស្ឋានល្អ មានសាច់ឈាមប្រផូរ បិទបាំងដោយស្បែក មានជង្គង់ល្អ។
កាយ
ព្រះកាយត្រង់ដូចជាកាយរបស់ព្រហ្ម។
កាលដែលព្រះមហាបុរសមានលក្ខណៈនេះ ព្រោះក្នុងកាលពីមុន ព្រះអង្គបានលះបង់នូវបាណាតិបាត (ការសំលាប់សត្វ) មានសេចក្តីខ្មាស់បាប មានចិត្តអាសូរ ករុណា តែងអនុគ្រោះសព្វសត្វដោយប្រយោជន៍។ ដោយសារបុព្វហេតុទាំងនេះ ទើបធ្វើអោយព្រះមហាបុរសមានលក្ខណៈទាំង៣ គឺ កែងព្រះបាទវែង១ ម្រាមព្រះហស្តនិងម្រាមព្រះបាទវែង១ មានកាយត្រង់ដូចជាកាយព្រហ្ម១។
កាលដែលព្រះមហាបុរសមានលក្ខណៈនេះ ព្រោះក្នុងកាលពីមុន ព្រះអង្គបានលះបង់នូវបាណាតិបាត (ការសំលាប់សត្វ) មានសេចក្តីខ្មាស់បាប មានចិត្តអាសូរ ករុណា តែងអនុគ្រោះសព្វសត្វដោយប្រយោជន៍។ ដោយសារបុព្វហេតុទាំងនេះ ទើបធ្វើអោយព្រះមហាបុរសមានលក្ខណៈទាំង៣ គឺ កែងព្រះបាទវែង១ ម្រាមព្រះហស្តនិងម្រាមព្រះបាទវែង១ មានកាយត្រង់ដូចជាកាយព្រហ្ម១។
ព្រះមំសៈ
ព្រះមំសៈ(សាច់) ៧អន្លើពេញលេញ ឥតមានឃើញសសៃ
គឺត្រង់ ខ្នងព្រះហស្តទាំង២ ខ្នងព្រះបាទទាំង២ ព្រះអង្សកូច(ចង្កួយស្មា)ទាំង២ និង
ព្រះខន្ធប្បទេស(ត្រង់ ក) ១។
ព្រះកាយដូចរាជសីហ៍
កន្លះព្រះកាយខាងលើស្រដៀងនឹងកន្លះកាយខាងមុខរបស់រាជសីហ៍។
ក្នុងជាតិកាលពីមុន ព្រះមហាបុរស ជាអ្នកប្រាថ្នានូវសេចក្តីចំរើន ប្រាថ្នានូវប្រយោជន៍ ប្រាថ្នានូវសេចក្តីសុខ ប្រាថ្នានូវសេចក្តីក្សេមក្សាន្តចាកយោគៈ ដល់ពួកជនច្រើនថា ធ្វើដូចម្តេច កុំអោយជនទាំងឡាយ សាបសូន្យចាកសទ្ធា សីលៈ ចាគៈ សុតៈ បញ្ញា និងលោកិយធម៌ និងគុណគឺសេចក្តីល្អច្រើនប្រការ និងទ្រព្យធញ្ញាហារស្រែចំការ កូនប្រពន្ធជាដើម។ ព្រោះកម្មនោះ ព្រះមហាបុរសគឺជាអ្នកមានមហាបុរិសលក្ខណៈទាំង៣ប្រការនេះ គឺ មានចំណែកកន្លះកាយខាងលើ ស្រដៀងនឹងចំណែកកន្លះកាយនៃរាជសីហ៍១ មានខ្នងពេញស្មើ ឥតមានចង្អួរផតខូងត្រង់កណ្តាល១ មាន ក មូលសម១។

ចង្អួរនៃព្រះបិដ្ឋិប្រទេស
ចង្អួរខ្នងពេញស្មើ
ឥតមានខូងត្រង់កណ្តាលខ្នងឡើយ។

ព្រះកាយ
ព្រះកាយប្រហែលនឹងបរិមណ្ឌលនៃដើមជ្រៃដែលដុះឡើងអំពីផែនដី។
គឺព្រះអង្គមានកាយនិងព្យាមមានប្រវែងស្មើគ្នា។
ក្នុងកាលពីមុន មហាបុរសបានពិចារណានូវការសង្គ្រោះមហាជន តែងស្គាល់ស្មើ (គឺស្គាល់ថាអ្នកនេះមានគុណធម៌ស្មើនឹងអ្នកនោះ ហើយក៏ទទួលរាក់ទាក់តាមវិធីដែលត្រូវទទួល) ស្គាល់ដោយខ្លួនឯង(គឺ ស្គាល់ដោយមិនចាំបាច់អ្នកឯទៀតមកពន្យល់ឡើយ) ស្គាល់បុរស(គឺ ស្គាល់ថាបុរសនេះជាន់ខ្ពស់ ជាន់កណ្តាល ឬ ជាន់ទាប) ស្គាល់គុណវិសេសរបស់បុរស ថាបុរសបែបណាគួរទទួលគ្រឿងសក្ការៈបែបណា។ ព្រោះកម្មនោះ មហាបុរសក៏មានមហាបុរិសលក្ខណៈទាំងពីរនេះ គឺ មានបរិមណ្ឌលនៃកាយដូចជាបរិមណ្ឌលនៃដើមជ្រៃ១ កាលបើឈរ មិនបាច់ឱនខ្លួនចុះ ក៏អាចស្ទាបពាល់ជង្គង់ដោយដៃទាំងពីរបាន១។
ក្នុងកាលពីមុន មហាបុរសបានពិចារណានូវការសង្គ្រោះមហាជន តែងស្គាល់ស្មើ (គឺស្គាល់ថាអ្នកនេះមានគុណធម៌ស្មើនឹងអ្នកនោះ ហើយក៏ទទួលរាក់ទាក់តាមវិធីដែលត្រូវទទួល) ស្គាល់ដោយខ្លួនឯង(គឺ ស្គាល់ដោយមិនចាំបាច់អ្នកឯទៀតមកពន្យល់ឡើយ) ស្គាល់បុរស(គឺ ស្គាល់ថាបុរសនេះជាន់ខ្ពស់ ជាន់កណ្តាល ឬ ជាន់ទាប) ស្គាល់គុណវិសេសរបស់បុរស ថាបុរសបែបណាគួរទទួលគ្រឿងសក្ការៈបែបណា។ ព្រោះកម្មនោះ មហាបុរសក៏មានមហាបុរិសលក្ខណៈទាំងពីរនេះ គឺ មានបរិមណ្ឌលនៃកាយដូចជាបរិមណ្ឌលនៃដើមជ្រៃ១ កាលបើឈរ មិនបាច់ឱនខ្លួនចុះ ក៏អាចស្ទាបពាល់ជង្គង់ដោយដៃទាំងពីរបាន១។
ព្រះសុរង
មាន ក មូលក្បំ។
ក្នុងជាតិកាលពីមុន ព្រះមហាបុរស ជាអ្នកប្រាថ្នានូវសេចក្តីចំរើន ប្រាថ្នានូវប្រយោជន៍ ប្រាថ្នានូវសេចក្តីសុខ ប្រាថ្នានូវសេចក្តីក្សេមក្សាន្តចាកយោគៈ ដល់ពួកជនច្រើនថា ធ្វើដូចម្តេច កុំអោយជនទាំងឡាយ សាបសូន្យចាកសទ្ធា សីលៈ ចាគៈ សុតៈ បញ្ញា និងលោកិយធម៌ និងគុណគឺសេចក្តីល្អច្រើនប្រការ និងទ្រព្យធញ្ញាហារស្រែចំការ កូនប្រពន្ធជាដើម។ ព្រោះកម្មនោះ ព្រះមហាបុរសគឺជាអ្នកមានមហាបុរិសលក្ខណៈទាំង៣ប្រការនេះ គឺ មានចំណែកកន្លះកាយខាងលើ ស្រដៀងនឹងចំណែកកន្លះកាយនៃរាជសីហ៍១ មានខ្នងពេញស្មើ ឥតមានចង្អួរផតខូងត្រង់កណ្តាល១ មាន ក មូលសម១។
ក្នុងជាតិកាលពីមុន ព្រះមហាបុរស ជាអ្នកប្រាថ្នានូវសេចក្តីចំរើន ប្រាថ្នានូវប្រយោជន៍ ប្រាថ្នានូវសេចក្តីសុខ ប្រាថ្នានូវសេចក្តីក្សេមក្សាន្តចាកយោគៈ ដល់ពួកជនច្រើនថា ធ្វើដូចម្តេច កុំអោយជនទាំងឡាយ សាបសូន្យចាកសទ្ធា សីលៈ ចាគៈ សុតៈ បញ្ញា និងលោកិយធម៌ និងគុណគឺសេចក្តីល្អច្រើនប្រការ និងទ្រព្យធញ្ញាហារស្រែចំការ កូនប្រពន្ធជាដើម។ ព្រោះកម្មនោះ ព្រះមហាបុរសគឺជាអ្នកមានមហាបុរិសលក្ខណៈទាំង៣ប្រការនេះ គឺ មានចំណែកកន្លះកាយខាងលើ ស្រដៀងនឹងចំណែកកន្លះកាយនៃរាជសីហ៍១ មានខ្នងពេញស្មើ ឥតមានចង្អួរផតខូងត្រង់កណ្តាល១ មាន ក មូលសម១។
ព្រះប្រសាទ
ជាអ្នកមាន ប្រសាទ គឺសរសៃល្អិតឆ្មារដ៏លើសលែង
សម្រាប់ទទួលរសអាហារ។
កាលព្រះមហាបុរសអាស្រ័យនូវជាតិពីមុន ជាអ្នកមិនបៀតបៀនសត្វទាំងឡាយដោយដៃ ឬដុំដី ឬក៏ដំបង គ្រឿងសាស្ត្រាវុធឡើយ។ ព្រោះហេតុនោះ ទើបព្រះអង្គបាននូវលក្ខណៈនេះ គឺ ជាអ្នកមានប្រសាទដ៏លើសលែង សំរាប់ទទួលរសអាហារ។ ឯប្រសាទនោះ មានចុង ង ឡើងលើ ប្រជុំស្រោបត្រង់ ក សំរាប់ទទួលរសអាហារ ជ្រួតជ្រាបសព្វសព៌ាង្គកាយ។

ព្រះហនុ
ព្រះហនុ(ចង្កា) ដូចជាចង្កានៃរាជសីហ៍
ពេញបរិបូរណ៌ដូចព្រះច័ន្ទក្នុងថ្ងៃ១២កើត។
ក្នុងកាលពីមុន ព្រះអង្គជាអ្នកលះបង់នូវ សម្ផប្បលាបៈ(ពាក្យរោយរាយ ឥតប្រយោជន៍) ជាអ្នកពោលតាមកាលគួរ ពោលតែពាក្យពិត ពោលពាក្យប្រកបដោយហេតុនិងផលប្រកបដោយប្រយោជន៍ ត្រូវតាមកាល។ ព្រោះកម្មនោះ ព្រះអង្គក៏បានជាអ្នកមានលក្ខណៈនេះ គឺមានព្រះហនុមានសណ្ឋានដូចជាចង្កានៃរាជសីហ៍ ដែលជាសត្វប្រសើរជាងពួកសត្វជើង៤។

ព្រះទន្ត៤០
ព្រះទន្ត(ធ្មេញ) ៤០គត់ គឺ ធ្មេញលើ២០ និង
ធ្មេញក្រោម២០ ប្រតិស្ឋានដោយល្អនៅក្នុងមាត់។
កាលព្រះមហាបុរសអាស្រ័យនូវជាតិកាលពីមុន ជាអ្នកលះបង់នូវវាចាស៊កសៀត ជាអ្នកឮពាក្យពីជនឯនេះ មិនទៅប្រាប់ជនឯណោះ ដើម្បីបំបែកជនទាំងពីរចំណែកនេះឡើយ ជាអ្នកផ្សះផ្សានូវជន ដែលបាក់បែកគ្នាហើយ ជាអ្នកទំនុកបំរុងនូវពួកជនដែលព្រមព្រៀងគ្នា ពេញចិត្តនឹងការព្រមព្រៀងគ្នា។ លុះមកកាន់អត្តភាពនេះ ព្រះអង្គក៏បាន ជាអ្នកមានព្រះទន្ត៤០គត់១ មានព្រះទន្តជិតស្និទ្ធល្អ១។

ព្រះទន្តស្មើ
ព្រះទន្តរាបស្មើ មិនជ្រួសគ្នា ឬ ជំពើស
ខ្ពស់ទាបឡើយ។
ក្នុងជាតិកាលពីមុន ព្រះមហាបុរស បានលះបង់នូវមិច្ឆាជីវៈ (ការចិញ្ចឹមជីវិតខុស) ចិញ្ចឹមជីវិតដោយសម្មាជីវៈ ជាអ្នកបានវៀរចារការបញ្ឆោតបន្លំ ដោយជញ្ជីង ដោយមាស ដោយរង្វាល់ជាដើម។ ជាអ្នកវៀរចាកកិរិយាកាត់នូវអវយវៈ មានដៃជាដើម សម្លាប់ ចង ធ្វើមនុស្សអោយវង្វេងផ្លូវ ប្លន់ កំហែងយកទ្រព្យ។ ដោយបុព្វហេតុនេះ ព្រះអង្គក៏បានជាអ្នកមានព្រះទន្ត ស ស្អាត ជិតស្និទ្ធរាបស្មើល្អ១ មានចង្កូមទាំង៤ ស ស្អាត១។

របៀបនៃព្រះទន្ត
របៀបនៃព្រះទន្តជិតស្និទ្ធល្អ។
កាលព្រះមហាបុរសអាស្រ័យនូវជាតិកាលពីមុន ជាអ្នកលះបង់នូវវាចាស៊កសៀត ជាអ្នកឮពាក្យពីជនឯនេះ មិនទៅប្រាប់ជនឯណោះ ដើម្បីបំបែកជនទាំងពីរចំណែកនេះឡើយ ជាអ្នកផ្សះផ្សានូវជន ដែលបាក់បែកគ្នាហើយ ជាអ្នកទំនុកបំរុងនូវពួកជនដែលព្រមព្រៀងគ្នា ពេញចិត្តនឹងការព្រមព្រៀងគ្នា។ លុះមកកាន់អត្តភាពនេះ ព្រះអង្គក៏បាន ជាអ្នកមានព្រះទន្ត៤០គត់១ មានព្រះទន្តជិតស្និទ្ធល្អ១។
កាលព្រះមហាបុរសអាស្រ័យនូវជាតិកាលពីមុន ជាអ្នកលះបង់នូវវាចាស៊កសៀត ជាអ្នកឮពាក្យពីជនឯនេះ មិនទៅប្រាប់ជនឯណោះ ដើម្បីបំបែកជនទាំងពីរចំណែកនេះឡើយ ជាអ្នកផ្សះផ្សានូវជន ដែលបាក់បែកគ្នាហើយ ជាអ្នកទំនុកបំរុងនូវពួកជនដែលព្រមព្រៀងគ្នា ពេញចិត្តនឹងការព្រមព្រៀងគ្នា។ លុះមកកាន់អត្តភាពនេះ ព្រះអង្គក៏បាន ជាអ្នកមានព្រះទន្ត៤០គត់១ មានព្រះទន្តជិតស្និទ្ធល្អ១។
ព្រះចង្កូម
ព្រះចង្កូមទាំង៤ ស ស្អាត ចាំងពន្លឺ។
ក្នុងជាតិកាលពីមុន ព្រះមហាបុរស បានលះបង់នូវមិច្ឆាជីវៈ (ការចិញ្ចឹមជីវិតខុស)
ចិញ្ចឹមជីវិតដោយសម្មាជីវៈ ជាអ្នកបានវៀរចារការបញ្ឆោតបន្លំ ដោយជញ្ជីង ដោយមាស
ដោយរង្វាល់ជាដើម។ ជាអ្នកវៀរចាកកិរិយាកាត់នូវអវយវៈ មានដៃជាដើម សម្លាប់ ចង
ធ្វើមនុស្សអោយវង្វេងផ្លូវ ប្លន់ កំហែងយកទ្រព្យ។ ដោយបុព្វហេតុនេះ
ព្រះអង្គក៏បានជាអ្នកមានព្រះទន្ត ស ស្អាត ជិតស្និទ្ធរាបស្មើល្អ១ មានចង្កូមទាំង៤ ស
ស្អាត១។
ព្រះជីវ្ហា
ព្រះជីវ្ហា(អណ្តាត)វែង ធំទូលាយ ទន់ល្មមល្មៃ។
កាលពីមុន ព្រះមហាបុរស ជាអ្នកបានលះបង់នូវផរុសវាចារ(វាចារអាក្រក់ ពាក្យជេរ) ជាអ្នកនិយាយតែពាក្យដែលឥតទោស ពាក្យដែលជាសុខដល់ត្រចៀកគេ គួរអោយស្រឡាញ់ គួរអោយតាំងទុក ក្នុងហរទ័យ ជាសំដីអ្នកក្រុង ទាំងជាទីស្រឡាញ់ពេញចិត្តនៃជនច្រើន។ លុះព្រះអង្គកាន់យកអត្តភាពថ្មីនេះ ក៏បាននូវមហាបុរិសលក្ខណៈទាំងពីរនេះ គឺ ជាអ្នកមានអណ្តាតវែង១ មានសូរស័ព្ទសំលេងក្រាងក្រអៅ ដូចសំលេងព្រហ្ម កាលបើបញ្ចេញវាចា លាន់ឭពិរោះដូចជាសំលងសត្វករវិក១។

សំឡេង
សូរសៀងសំឡេងក្រអៅដូចជាសំឡេងនៃព្រហ្ម
ឬសត្វករវិក។

ព្រះនេត្រ
ព្រះនេត្រខៀវស្រស់
ក្នុងកាលមុន ព្រះមហាបុរសជាអ្នកមិនសំឡក់មើល ដោយទោសៈចិត្ត មិនមៀងមើលដោយចុងភ្នែក មិនលបសំឡក់គេដោយការស្អប់ ជាអ្នកមានចិត្តស្មោះត្រង់ រមិលមើលត្រង់ៗពេញភ្នែក ជាអ្នកសំលឹងមើលជនច្រើន ដោយចក្ខុគួរអោយស្រឡាញ់។ លុះព្រះអង្គមកកាន់អត្តភាពថ្មីនេះ ក៏បាននូវមហាបុរិសលក្ខណៈទាំងពីរនេះ គឺ ជាអ្នកមានព្រះនេត្រខៀវ ត្រង់កន្លែងដែលគួរខៀវ គួរអោយរមិលមើល ដោយចិត្តរាប់អាន១ មានកែវភ្នែកស្រដៀងនឹងកែវភ្នែករបស់កូនគោ១។

ដួងព្រះនេត្រ
ដួងព្រះនេត្រស្រដៀងនឹងកែវភែ្នកកូនគោដែលទើបនឹងកើត។

ព្រះឧណ្ណាលោម
រោមដុះត្រង់ចន្លោះព្រះភមូ(ប្រជុំចិញ្ចើម)
មានសំបុរសក្បុះ ទន់ល្មើយដូចសំឡី។
កាលព្រះមហាបុរសអាស្រ័យនូវជាតិពីមុន ជាអ្នកលះបង់់នូវមុសាវាទ វៀរស្រឡះហើយចាកមុសាវាទ ជាអ្នកនិយាយតែពាក្យពិត ជាអ្នកទៀងត្រង់ និយាយពាក្យគួរអោយគេជឿ ជាអ្នកមិនពោលបំភ្លាត់សត្វលោកឡើយ។ លុះមកកាន់អត្តភាពថ្មីនេះ ព្រះអង្គក៏បាននូវលក្ខណៈទាំងពីរនេះ គឺ ជាអ្នកមានរោមក្នុងរណ្តៅ១ៗតែ១សសៃៗ១ មានរោមត្រង់ប្រជុំចិញ្ចើមដុះត្រង់ ចន្លោះចិញ្ចើមមានពណ៌ ស ក្បុសទន់ល្វន់ដូចជាសំឡី១។
កាលព្រះមហាបុរសអាស្រ័យនូវជាតិពីមុន ជាអ្នកលះបង់់នូវមុសាវាទ វៀរស្រឡះហើយចាកមុសាវាទ ជាអ្នកនិយាយតែពាក្យពិត ជាអ្នកទៀងត្រង់ និយាយពាក្យគួរអោយគេជឿ ជាអ្នកមិនពោលបំភ្លាត់សត្វលោកឡើយ។ លុះមកកាន់អត្តភាពថ្មីនេះ ព្រះអង្គក៏បាននូវលក្ខណៈទាំងពីរនេះ គឺ ជាអ្នកមានរោមក្នុងរណ្តៅ១ៗតែ១សសៃៗ១ មានរោមត្រង់ប្រជុំចិញ្ចើមដុះត្រង់ ចន្លោះចិញ្ចើមមានពណ៌ ស ក្បុសទន់ល្វន់ដូចជាសំឡី១។
ព្រះសិរ្ស៍
ព្រះសីសៈហាក់ដូចជាប្រដាប់ដោយក្បាំងស្រេច។
ក្នុងកាលមុន ព្រះមហាបុរស ជាចម្បងរបស់ជនច្រើន ក្នុងកុសលធម៌ទាំងឡាយ ជាប្រធានរបស់ជនច្រើន ក្នុងកាយសុចរិត វចីសុចរិត មនោសុចរិត ការបរិច្ចាកទាន សមាទានសីល កិរិយារក្សាឧបោសថ វត្តដែលត្រូវធ្វើចំពោះមាតាបិតា ចំពោះសមណៈ ព្រាហ្មណ៍ ជនដែលជាច្បងក្នុងត្រកូល និងក្នុងពួកកុសលធម៌ដ៏ក្រៃលែងឯទៀតៗ។ ដោយកម្មនោះ ព្រះអង្គក៏បានជាអ្នកមានសីសៈដូចជាប្រដាប់ដោយក្បាំងស្រេច រុងរឿងដូចព្រះមហាក្សត្រយ៍ដែលទ្រង់នូវក្បាំងព្រះភ័ក្រ្ត។

ការវិភាគអត្ថបទអក្សរសិល្ប៍
អ្នកនិពន្ធរឿងនិទានពុទ្ធនិយមច្រើនបានទទួលការសិក្សាអប់រំពីគ្រូដើមជាអាចារ្យខាងលទ្ធិព្រាហ្មណ៍
ដែលចេះចាំគម្ពីរវេទ ។ នៅក្នុងគម្ពីរវេទ ស្លោកភាគច្រើនដែលមនុស្សជំនាន់ដើមតាក់តែងឡើង
ច្រើនជាប្រភេទកំណាព្យសូធ្យអរគុណ និង សរសើរ ដី ស្រែ ភ្លើង រន្ទះ ផ្គរ
ទន្លេ ភ្នំ ពពក ខ្យល់ អាកាស ។ល។ លំដាប់ក្រោយមក
មនុស្សជំនាន់នោះបានលើកភ្នំទុកជាទេវៈមួយ ទន្លេថាជាទេវៈមួយ ខ្យល់ថាជាទេវៈមួយ
។ល។ ហើយទេវៈទាំងនោះ ក្រោយមកត្រូវបានពួកគេគូរ ឬឆ្លាក់ថ្មជារូបសត្វ
ឬ មនុស្សតំណាង ។
ចំណែកកំណាព្យសរសើរធម្មជាតិក៏ត្រូវបានពួកអាចារ្យព្រាហ្មណ៍សូធ្យសរសើររូបសំណាកទាំងនោះវិញម្តង
។ កំណាព្យច្រើនសន្ធឹកសម្រាប់សូធ្យសរសើរព្រះព្រហ្ម ព្រះវិស្ណុ
ព្រះសិវៈ និង អវតារដ៏ច្រើនរាប់សឹងមិនអស់នៃទេវៈទាំងនោះ
ត្រូវបានពួកគេចងក្រងសម្រាប់បង្រៀនពួកកូនចៅព្រាហ្មណ៍ពីមួយជំនាន់ទៅមួយជំនាន់ឲ្យទន្ទេញសម្រាប់សូធ្យ
។
កូនចៅព្រាហ្មណ៍ខ្លះដែលបានប្តូរចិត្តមកបួសក្នុងព្រះពុទ្ធសាសនាក៏បានយកកំណាព្យសម្រាប់សូធ្យសរសើរទេវៈនៃលទ្ធិព្រាហ្មណ៍
មកសូធ្យសរសើរអង្គកាយរបស់ព្រះពុទ្ធវិញម្តង ។
ហេតុនេះហើយទើបយើងប្រទះឃើញកំណាព្យទាំងនោះមួយចំនួនត្រូវបានមនុស្សដែលចូលរួមតាក់តែងគម្ពីរព្រះត្រៃបិដកជំនាន់ដំបូងបានព្រមព្រៀងគ្នាសម្រេចរក្សាទុកបន្តរហូតមកដល់បច្ចុប្បន្ននេះ
។ ពួកគេភ្លេចគិតថា ពេលព្រះពុទ្ធគង់ជាធរមាន
ទ្រង់មិនបានចូលចិត្តឲ្យសាវ័ករបស់ព្រះអង្គពោលពាក្យសរសើរអង្គកាយរបស់ព្រះអង្គទេ
។ នៅពេលពុទ្ធសាសនិកខិតខំពោលសរសើរតែភាពអស្ចារ្យរបស់ព្រះពុទ្ធ
ចាប់តាំងពីកំណើតអស្ចារ្យ រហូតដល់បរិនិព្វានអស្ចារ្យ
ពេលនោះពុទ្ធសាសនិកបានបន្ទាបតម្លៃនៃភាពជាមនុស្សរបស់ព្រះពុទ្ធ និង
បន្ទាបការប្រឹងប្រែងសិក្សានិងភាវនាស្វែងរកសច្ចធម៌របស់ព្រះពុទ្ធ ។ លើសពីនោះទៀត ពុទ្ធសាសនិក
នឹងភ្លេចគិតរកវិធីដោះស្រាយបញ្ហាដោយខ្លួនឯង
ហើយរំពឹងរង់ចាំឲ្យព្រះពុទ្ធជួយដោះស្រាយ
ឬសង្ឃឹមរង់ចាំកើតជាតិថ្មីនឹងអាចបានល្អ ដែលជាការសង្ឃឹមខុស ។
កាលព្រះអង្គនៅមានព្រះជន្មនៅឡើយ
ទ្រង់តែងរំឭកសាវ័កទាំងឡាយឲ្យព្យាយាមយកធម៌
ដែលជាពាក្យបង្រៀនរបស់ទ្រង់ មកពិចារណា និង ប្រតិបត្តិជាប្រចាំ
ដើម្បីបានជាទីពឹងពេលទ្រង់បរិនិព្វាន ។ ប៉ុន្តែ
ពុទ្ធសាសនិកជំនាន់ក្រោយបានដើរឆ្ងាយពីការបង្រៀនរបស់ព្រះអង្គ
ដោយពួកគេខិតខំចំណាយពេលទៅលើការកសាងវិហារដ៏ប្រណិត សាលាឆាន់ដ៏សម្បើម
កុដិដ៏ភ្លឺចិញ្ចាច ចេតិយដ៏ខ្ពស់សន្លឹម ស្រះទឹកដ៏អស្ចារ្យ
រូបបដិមាករធ្វើពីមាសឬត្បូងមានតម្លៃ ។ល។
ពួកគេខិតខំទន្ទេញចម្រៀងសរសើរតម្កើងឈ្មោះព្រះពុទ្ធ
ឬលក្ខណៈអស្ចារ្យនៃរូបកាយរបស់ព្រះពុទ្ធ ឬទីស្ថានរំឭកទាំងឡាយ
ប៉ុន្តែបើមាននរណាសួរអំពីទស្សនវិជ្ជាដែលជាខ្លឹមក្នុងនៃព្រះពុទ្ធសាសនា
ពួកគេមិនដឹងឆ្លើយ ឬបានត្រឹមចេះឆ្លើយតែមិនដឹងន័យ
ឬបានត្រឹមដឹងន័យតែមិនធ្លាប់ប្រតិបត្តិ
ឬបានត្រឹមប្រតិបត្តិមួយដងមួយយាមតែមិនបានជាប់ជាប្រចាំទេ ។
No comments:
Post a Comment