អរិយសច្ច៤
តាមប្រភពផ្សេងៗ ការបកប្រែខ្លី
នៃពាក្យអរិយសច្ចៈគឺៈ
·
១-
សេចក្តីទុក្ខ មានពិត
·
២-
សេចក្តីទុក្ខ កើតមកពីតណ្ហា
·
៣-
សេចក្តីទុក្ខរលត់ កាលណាតណ្ហារលត់
ពាក្យបាលីថាសច្ចៈ
និងពាក្យសំស្រ្កឹតថាសត្យ ទាំងពីរនេះមានន័យថា សេចក្តីពិត ឬរបស់ជាក់ស្តែង ។
ដោយទុកពាក្យនេះក្នុងចិត្ត អ្នកចេះដឹងម្នាក់ប្រកែកថា អរិយសច្ច ៤ មិនគាំទ្រការអះអាង តាមខាងលើនេះ
ថាជាសំណើការពិត ឬលទ្ធិជំនឿទេ ។ ប៉ុន្តែអរិយសច្ច ៤ នេះ អាចឃើញជារបស់ពិត ឬសេចក្តីពិត
ដែលព្រះពុទ្ធពិសោធន៍ឃើញ ។
តាមសំយុក្តអាគមនៃសាលាសវ៌ាស្តិវាទ Saṃyukta Āgama of the
Sarvāstivāda គ្រឹះនៃការបង្រៀនអរិយសច្ច៤
មានដូចតទៅៈ
·
១-
អរិយសច្ចៈនៃទុក្ខ គឺដូច្នេះ
·
២-
អរិយសច្ចៈនៃប្រភពនៃទុក្ខ គឺដូច្នេះ
·
៣-
អរិយសច្ចៈនៃការរំលត់ទុក្ខ គឺដូច្នេះ
·
៤-
អរិយសច្ចៈនៃផ្លូវ ដែលនាំឲ្យដល់ការរំលត់ទុក្ខ គឺដូច្នេះ ។
វែងឆ្ងាយទៀត ការបកស្រាយខ្លះ
នៃធម្មចក្កប្បវត្តនសូត្រ មានសេចក្តីពន្យល់ន័យ អំពីអរិយសច្ច៤ ចំណែកខ្លះទៀត
គ្មានការពន្យល់ន័យទេ ។ ឧទាហរណ៍ ដូចជាការ បកស្រាយរបស់សវ៌ាស្តិវាទ
បង្ហាញសច្ចៈថាជាទ្រឹស្តី ប្រើក្នុងវិធីសមាធិផ្សេងៗ ហើយ គ្មានសេចក្តីពន្យល់ន័យទេ ។
ក្នុងកំណែថ្មីថេរវាទ និងកំណែបកប្រែ ដោយអានស៊ីគៅ An Shigao អរិយសច្ច៤មានឲ្យ ការពន្យល់ន័យៈ
·
១-
ធម្មជាតិនៃសេចក្តីទុក្ខ (ទុក្ខអរិយសច្ចៈ)
“នេះគឺអរិយសច្ចៈ
នៃធម្មជាតិរបស់ទុក្ខ ជាតិជាទុក្ខ ជរាជាទុក្ខ ព្យាធិជាទុក្ខ មរណៈជាទុក្ខ សេចក្តី
ស្តាយស្រណោះ សេចក្តីយំខ្សឹកខ្សួល សេចក្តីឈឺចាប់ សេចក្តីទោមនស្ស សេចក្តីអស់សង្ឃឹម
គឺជាទុក្ខ ការជួបប្រសព្វជាមួយ របស់មិនជាទីពេញចិត្ត គឺជាទុក្ខ ការឃ្លាតចេញអំពីអ្វី
ដែលជាទីពេញចិត្ត គឺជាទុក្ខ មិនបានអ្វីដែលចង់បាន គឺជាទុក្ខ ដោយសង្ខេប
បញ្ចក្ខន្ធប្រកបដោយឧបាទាន (ការជាប់ជំពាក់ចិត្ត) គឺជាទុក្ខ ។
·
២-
ប្រភពនៃសេចក្តីទុក្ខ (ទុក្ខសមុទយអរិយសច្ចៈ)
“នេះគឺអរិយសច្ចៈ
នៃប្រភពនៃសេចក្តីទុក្ខ តណ្ហាដែលនាំឲ្យកើតភពថ្មី ប្រកប ដោយសេចក្តីត្រេកត្រអាល
និងរាគៈ ស្វែងរកសេចក្តីត្រេកត្រអាល ជិតនិងឆ្ងាយ គឺកាមតណ្ហា ភវតណ្ហា និងវិភវតណ្ហា ។
·
៣-
ការរលត់ទៅនៃទុក្ខ (ទុក្ខនិរោធអរិយសច្ចៈ)
“នេះគឺអរិយសច្ចៈ
នៃការរលត់ទៅនៃទុក្ខ ការរលត់អស់ ឥតមានសេសសល់ និងការឈប់នៃតណ្ហានោះ ការបោះបង់ចោល
ការរលាស់ចោលវា ការបាននូវសេរីភាព អំពីវា មិនអាស្រ័យដោយសាវា ។
·
៤-
ផ្លូវទៅកាន់ការរំលត់ទុក្ខ (ទុក្ខនិរោធគាមិនីបដិបទា អរិយសច្ចៈ)
“នេះគឺអរិយសច្ចៈ
នៃផ្លូវទៅកាន់ការរំលត់ទុក្ខ គឺអរិយដ្ឋង្គិកមគ្គ (មគ្គដ៏ប្រសើរ
ប្រកបដោយអង្គ៨ប្រការ): សម្មាទិដ្ឋិ សម្មាសំកប្បៈ សម្មាវាចា សម្មាកម្មន្តៈ
សម្មាអាជីវៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ ។
ទំនាក់ទំនងរបស់អរិយដ្ឋង្គិកមគ្គ
ក្នុងការបកស្រាយ នៃធម្មចក្កប្បវត្តនសូត្រ
ដែលមាននៅក្នុងសំយុក្តអាគម គ្មានការបរិយាយអំពីអរិយដ្ឋង្គិកមគ្គទេ ។ សមាធិលើអរិយសច្ច៤ ត្រូវគេជ្រើសរើសយក
ជាមគ្គវិញ ។
ការបកស្រាយ
ក្នុងចំណោមការសិក្សា ជំនាន់ដើម
ផ្នែកព្រះពុទ្ធសាសនា សាលា ឯកវ្យាវហារិកៈ Ekavyāvahārika គាំទ្រទ្រឹស្តីដែលថា បន្ទូលរបស់ព្រះពុទ្ធ
មានន័យរួមតែមួយ ដ៏ខ្ពង់ខ្ពស់ហើយថាអរិយសច្ចៈ៤ អាចចម្រើនឲ្យសម្រេចបាន
ដោយសាបញ្ញាតែមួយ ។ និកាយឥណ្ឌានមួយទៀត មហីសាសកៈ Mahīśāsakas គាំទ្រថា អរិយសច្ច៤ត្រូវសមាធិ រួមជាមួយគ្នា ។
តាមភិក្ខុថនិស្សរោ Thanissaro អរិយសច្ច៤ ជាការប្រសើរ ត្រូវយល់ច្បាស់ ថាជាប្រភេទនៃការពិសោធន៍ មិនមែនជំនឿទេ ។
តាមភិក្ខុថនិស្សរោ Thanissaro អរិយសច្ច៤ ជាការប្រសើរ ត្រូវយល់ច្បាស់ ថាជាប្រភេទនៃការពិសោធន៍ មិនមែនជំនឿទេ ។
អរិយសច្ច៤និងឈូកសូត្រ
អត្ថបទនៃឈូកសូត្រ
(សំស្រ្កឹតៈសទ្ធម៌បុណ្ឌរីកសូត្រ Saddharma Puṇḍarīka Sūtra) មានទស្សនៈចំពោះអរិយសច្ច៤
ថាជាការប្រៀនប្រដៅដំបូង របស់ព្រះពុទ្ធ ប៉ុន្តែមិនមែនជា ការបង្រៀនចុងក្រោយទេ ។
ក្នុងវគ្គទី៣ សូត្រនេះបង្ហាញ អ្វីដែលហៅថាធម៌ដ៏អស្ចារ្យ និងខ្ពង់ខ្ពស់បំផុតៈ
ក្នុងកាលកន្លងមកនេះ
នៅពារាណសី អ្នកបង្វិលកង់ព្រះធម៌ នៃអរិយសច្ច៤ ចែកនូវភាពខុសគ្នា ហើយទេសនាថា
អ្វីៗទាំងអស់កើតឡើងហើយ ត្រឡប់ជាវិនាសសាប សូន្យទៅវិញ មានខន្ធ៥ជាគ្រឿងប្រដាប់ ។ ឥឡូវនេះ អ្នកបង្វិលកង់ដ៏ឧត្តម ខ្ពង់ខ្ពស់បំផុត នៃព្រះធម៌ ។ ព្រះធម៌នេះមានជម្រៅ ដ៏ខ្លាំងហើយមិនងាយ
នឹងយល់បាន មានតែមនុស្សមួយចំនួនតិច ដែលជឿតាមព្រះធម៌ ។ តាំងតែពីពេល ដែលកន្លងមក យើងធ្លាប់បានឮ
ព្រះដ៏មានព្រះភាគប្រៀនប្រដៅ ប៉ុន្តែយើងពុំដែលឮព្រះធម៌ ដែលជ្រាលជ្រៅ
អស្ចារ្យហើយឧត្តុងឧត្តម យ៉ាងនេះទេ ។ តាំងពីព្រះដ៏មានព្រះភាគ ទូន្មានធម៌នេះមក យើងទាំងអស់គ្នាទទួលស្វាគមន៍
ដោយសេចក្តីរីករាយ ។
ព្រះភិក្ខុនិឆិរេន Nichiren (ភិក្ខុជាតិជប៉ុន) ដែលការទូន្មានរបស់ព្រះអង្គ
មានមូលដ្ឋានក្នុងឈូកសូត្រ បានប្រកាសក្នុងលិខិត “ការប្រៀបធៀប
រវាងឈូកសូត្រនឹងសូត្រដទៃ” ថា ទ្រឹស្តីនៃអរិយសច្ច៤ ជាការបង្រៀនពិសេស ពន្យល់ចំពោះតែ
សាវ័កសិស្សប៉ុណ្ណោះ ចំណែកឯឈូកសូត្រវិញ គឺបង្រៀនស្មើៗគ្នាទាំងអស់ ។
No comments:
Post a Comment