ព្រះពុទ្ធសាសនា
ក្នុងព្រះពុទ្ធសាសនា មហាភូតរូប៤
(បាលីៈចត្តារោ មហាភូតានិ) គឺដីទឹកភ្លើងខ្យល់ ។ មហាភូតជាវេវចនស័ព្ទ
របស់ពាក្យចតុធាតុ ។ ក្នុងព្រះពុទ្ធសាសនាបូរាណ ចតុធាតុជាមូលដ្ឋាននៃបញ្ញា
និងការរំដោះខ្លួនអំពីទុក្ខ ។ ធាតុទាំង៤នេះជាប្រភេទ ដែលយកមកប្រើ ជាប់ជាមួយនឹងរូបលោក
ដែលមានវិញ្ញាណ ហើយដែលសំគាល់ថា ជាធម៌របស់វិញ្ញាណ មិនមែនជាវត្ថុធាតុឡើយ ។
ការឲ្យអត្ថន័យ
នៅក្នុងគម្ពីរបាលី ធាតុសំខាន់បំផុត
ដែលគេសំគាល់ជាទូទៅ មានចំនួន៤ ប៉ុន្តែជួនកាល គេបង្ហាញធាតុទី៥ ឬក៏ធាតុទី៦
(ដែលពុំសូវមាននិយាយ) ថែមទៀតផង ។
មហាភូតរូប៤
នៅក្នុងអត្ថបទនៃគម្ពីរធម៌ មហាភូតរូប៤
សំដៅយកធាតុទាំងពីរផ្នែក ខាងក្រៅកាយ ដូចជាទន្លេ និងខាងក្នុងកាយដូចជាឈាម ។
ធាតុទាំងនេះមានដូចតទៅៈ
·
ធាតុដី
(បឋវីធាតុ)
ធាតុដីក្នុងកាយមាន២០ សក់ រោម ក្រចក ធ្មេញ
ស្បែក សាច់ សរសៃ ឆ្អឹង ខួរក្នុងឆ្អឹង តម្រងបស្សាវៈ បេះដូង ថ្លើម វាវ ក្រពះ សួត ពោះវៀនធំ
ពោះវៀន តូច អាហារថ្មី អាហារចាស់ ខួរក្នុងក្បាល ។
·
ធាតុទឹក
(អាបោធាតុ)
ធាតុទឹកក្នុងកាយមាន១២ ប្រម៉ាត់ ស្លេស្ម
ខ្ទុះ ឈាម ញើស ខ្លាញ់ខាប់ ទឹកភ្នែក ខ្លាញ់រាវ ទឹកមាត់ ទឹកសំបោរ ទឹករំអិល ទឹកមូត្រ
។ អាការៈ៣២ គឺធាតុដី២០ និងធាតុទឹក១២ កាយទាំងមូលរបស់មនុស្ស ។
·
ធាតុភ្លើង
(តេជោធាតុ)
ធាតុភ្លើងមាន៤
១-
ភ្លើងដែលញ៉ាំងកាយឲ្យក្តៅសព្វ (សន្តប្បតិ)
២-
ភ្លើងដែលញ៉ាំង កាយឲ្យចាស់គ្រាំគ្រា (ជរិយតិ)
៣-
ភ្លើងដែលញ៉ាំងកាយឲ្យក្តៅរោលរាល (បរិឌយ្ហតិ)
៤-
ភ្លើងដែលញ៉ាំងអាហារ ឲ្យទ្រោមទៅដោយល្អ (សម្មាបរិណាមំគច្ឆតិ) ។ (សៀវភៅបឋមវិបស្សនា៣១៨
ដោយព្រះធម្មាចារ្យ ភិក្ខុសំប៊ុនធឿន) ។
·
ធាតុខ្យល់
(វាយោធាតុ)
ធាតុខ្យល់មាន៦
១-
ខ្យល់ដែលផាត់ឡើងទៅលើ (ឧទ្ធង្គមាវាតា)
២-
ខ្យល់ដែលផាត់ទៅខាងក្រោម (អធោគមាវាតា)
៣-
ខ្យល់ដែលផាត់នៅខាងក្រៅពោះវៀន (កុច្ឆិសយាវាតា)
៤-
ខ្យល់ដែលផាត់នៅខាងក្នុងពោះវៀន (កោដ្ឋាសយាវាតា)
៥-
ខ្យល់ដែលផាត់ផ្សាយ ទៅសព្វសព៌ាង្គកាយ (អង្គមង្គានុសារិនោវាតា)
៦-
ខ្យល់ដកដង្ហើមចេញចូល (អស្សាសបស្សាសាវាតា) ។ (សៀវភៅបឋមវិបស្សនា៣១៩) ។
មហាភូត៤ បើរាប់រៀបដោយពិស្តា មាន៤២អាការៈគឺ
ធាតុដី២០ ធាតុទឹក១២ ធាតុភ្លើង៤ និងធាតុខ្យល់៦ ។
ធាតុទាំង៤នេះ រាប់ជារូបធំ ឬរូបសំខាន់ ដែលមិនអាស្រ័យដោយរូបដទៃ (នោឧបាទា) មានន័យថា មិនអាចបំបែកអាតូម បន្តទៀតបានទេ ។ ពិតមែនតែមិនអាស្រ័យ ដោយរូបដទៃ មិនមែនមានន័យថា មហាភូតមិនប្រកបដោយ បច្ច័យនោះឡើយ ។ ដូច្នេះដូចជាក្នុងអដ្ឋកថាវិសុទ្ធិមគ្គទី៥ ធាតុនិមួយៗនៃមហាភូត មានធាតុ៣ទៀតជាហេតុជិត ។
ធាតុទាំង៤នេះ រាប់ជារូបធំ ឬរូបសំខាន់ ដែលមិនអាស្រ័យដោយរូបដទៃ (នោឧបាទា) មានន័យថា មិនអាចបំបែកអាតូម បន្តទៀតបានទេ ។ ពិតមែនតែមិនអាស្រ័យ ដោយរូបដទៃ មិនមែនមានន័យថា មហាភូតមិនប្រកបដោយ បច្ច័យនោះឡើយ ។ ដូច្នេះដូចជាក្នុងអដ្ឋកថាវិសុទ្ធិមគ្គទី៥ ធាតុនិមួយៗនៃមហាភូត មានធាតុ៣ទៀតជាហេតុជិត ។
ជាបន្ថែមលើមហាភូតរូប៤ខាងលើ ជួនកាលគេរកឃើញ
ធាតុ២ផ្សេងទៀត នៅក្នុងគម្ពីរបាលីៈ
·
អាកាសធាតុ
ប្រហោងក្នុងកាយ ដូចជារន្ធត្រចៀក រន្ធច្រមុះ
ប្រហោងមាត់ ទ្វារលាមក ។ល។
·
វិញ្ញាណធាតុ
ដែលរាប់ថាជាបរិសុទ្ធ និងមានពន្លឺ
(បរិសុទ្ធំបរិយោទាតំ) សម្រាប់សំគាល់វេទនារម្មណ៍ ជាសុខ ទុក្ខ ឬឥតសុខឥតទុក្ខ
ហើយនិងការកើត និងរលត់នៃផស្សៈ ដែលវេទនារម្មណ៍អាស្រ័យលើ ។ តាមអភិធម្មបិដក
អាកាសធាតុត្រូវរាប់បញ្ចូល ទៅក្នុងពួកឧបាទាយរូប (ដែលអាស្រ័យនឹងមហាភូត) ។
លក្ខណ៍របស់សម្ផស្ស មិនមែនវត្ថុធាតុ
រូបមានន័យថាមានលក្ខណ៍
និងសំគាល់បានដោយវិញ្ញាណ ឧទាហរណ៍ ដូចជារបស់ដែលពាល់ត្រូវ ដោយកាយផង
ដឹងបានដោយវិញ្ញាណផង ។ រូបមិនដែលជាអ្វីមួយ ដែលគេអាចធ្វើ ឲ្យឃ្លាតចេញអំពីការដឹង
ប្រភេទណាមួយដែល គ្មានសំអាងលើការពិសោធន៍ វាមិនស្របគ្នានឹងអត្ថបទ
ក្នុងព្រះពុទ្ធសាសនាជំនាន់ដើមទេ ។ រូបមិនមែនជាគ្រឹះ ឬវត្ថុធាតុ ដែលមានការដឹង
(ដោយវិញ្ញាណ) ជាលក្ខណៈទេ ។ រូបនេះមានការដឹង តាមផ្លូវកាយជាកិច្ចរបស់វា
ក្នុងគំនិតរបស់ អ្នកពុទ្ធនិយមជំនាន់ដើម ។ រូបសំគាល់ដោយមុខងាររបស់វា
មិនមែនដោយវាជាអ្វីនោះឡើយ ។ ដូច្នេះមហាភូត៤ គឺជាគំនិតអរូបី ដែលទាញយក
អំពីផ្នែកនៃវិញ្ញាណ ។ វាត្រូវចាត់ចូលទៅក្នុង ប្រភេទនៃសម្ផស្ស
ហើយមិនមែនជាសម្ភារនិយម បែបទស្សនវិជ្ជាទេ ។ វាមិនមានន័យថា ជារូបធម៌ខាងក្រៅ
ដែលមិនអាស្រ័យនឹងវិញ្ញាណ នោះឡើយ ។
ការប្រើក្នុងការរំដោះទុក្ខ
ក្នុងគម្ពីរព្រះពុទ្ធសាសនា
មហាភូត៤ត្រូវយកមកប្រើ ដើម្បីបំភ្លឺអំពី គំនិតនៃសេចក្តីទុក្ខហើយនិងជាអារម្មណ៍
របស់សមាធិ ។ គម្ពីរជំនាន់ដើមបង្អស់ ពន្យល់ថា មហាភូតរូប៤ជារបស់រឹង របស់រាវ របស់កំដៅ
របស់ចលនា ដែលដឹងដោយវិញ្ញាណ ។ ចំណាត់ថ្នាក់ថាជាដីទឹកភ្លើងនិងខ្យល់ ជាការហៅជាអរូបី-
ជាជាងសំដៅយករូប ដែលមានពិត គេពិនិត្យមើល ថាតើរបស់មានរូប គេដឹងដោយវិញ្ញាណ
ដឹងដោយស្ទាប ស្គាល់ដោយវិញ្ញាណ យ៉ាងដូចម្តេច? ។
ការយល់ដឹងអំពីទុក្ខ
ទំនាក់ទំនងនៃមហាភូត៤ ទៅនឹងសេចក្តីទុក្ខ
ក្នុងផ្នែកពុទ្ធនិយម កើតឡើងដោយៈ
·
រូបជាខន្ធទី១
ក្នុងខន្ធ៥ (khandhas)
ទំនាក់ទំនងខាងលើនេះ អាចបង្ហាញជាគំនូសបំព្រួញ
តាមបែបបដិលោម (បញ្ច្រាស់) ដូចខាងក្រោមៈ
អារម្មណ៍របស់សមាធិ
ក្នុងមហាសតិប្បដ្ឋានសូត្រ (ទីឃនិកាយ២២)
ក្នុងការរាប់រៀប អំពីបច្ចេកទេសនៃ ការធ្វើកាយាសមាធិ ព្រះពុទ្ធបានពន្យល់ថាៈ
“...ដូចគ្នានឹងអ្នកសម្លាប់គោ
ហើយនឹងសិស្ស របស់អ្នកសម្លាប់គោ កាលបានសម្លាប់គោហើយ ទៅអង្គុយនៅចំផ្លូវបំបែក
រំលែកសាច់គោ ជាចំណែកតូចៗ មានឧបមាដូចម្តេចម៉ិញ ភិក្ខុពិចារណាឃើញ នូវកាយនេះឯង...
ក្នុងន័យនៃធាតុថាៈ ក្នុងកាយនេះមាន ធាតុដី ធាតុទឹក ធាតុភ្លើង ធាតុខ្យល់ ។
ភិក្ខុនោះនៅពិចារណា អំពីកាយ ជាកាយខាងក្នុង ដូច្នេះឯង...” ។
ក្នុងបញ្ជីកម្មដ្ឋាន៤០ (អារម្មណ៍របស់សមាធិ)
ដ៏ល្បីនៃគម្ពីរវិសុទ្ធិមគ្គ មហាភូតចុះក្នុងបញ្ជី ជាកម្មដ្ឋានទី៤ដំបូង ។
លោក B. Alan Wallace ប្រៀបធៀបការបដិបត្តិ នៃ”ចូលរួមនឹង គ្រឿងសម្គាល់ចិត្ត” ក្នុងថេរវាទ ទៅនឹងការបដិបត្តិក្នុងមហាមុទ្រ Mahamudra និង Dzogchen នៃ “រក្សា ចិត្តលើភាពមិនមែនជាគំនិត” ដែលសំដៅយក ការផ្ចង់ស្មារតី លើធម្មជាតិនៃចិត្ត ។
លោក B. Alan Wallace ប្រៀបធៀបការបដិបត្តិ នៃ”ចូលរួមនឹង គ្រឿងសម្គាល់ចិត្ត” ក្នុងថេរវាទ ទៅនឹងការបដិបត្តិក្នុងមហាមុទ្រ Mahamudra និង Dzogchen នៃ “រក្សា ចិត្តលើភាពមិនមែនជាគំនិត” ដែលសំដៅយក ការផ្ចង់ស្មារតី លើធម្មជាតិនៃចិត្ត ។
ប្រភពក្នុងពុទ្ធសាសនា
ក្នុងបិដកបាលី មហាភូត បានយកមកពន្យល់ពិស្តា
ក្នុងសូត្រ៖
·
មាហាហត្ថិបដោម្បមសូត្រ
Mahahatthipadompama
Sutta (មហាទេសនាអំពី
ការប្រៀបធៀបដានជើងដំរី មជ្ឈឹមនិកាយ២៨) ។
·
មហារាហុលោវាទសូត្រ
Maharahulovada Sutta (មហាទេសនានៃ ការទូន្មានចំពោះរាហុល
មជ្ឈឹមនិកាយ៦២) ។
·
ធាតុវិភង្គសូត្រ
Dhatuvibhanga Sutta (សេចក្តីពន្យល់អំពីធាតុ មជ្ឈឹមនិកាយ១៤០) ។
មហាភូតក៏បានលើកយក មកពោល
ក្នុងសូត្រទាំងនេះដែរៈ
·
កេវទ្ធសូត្រ Kevaddha Sutta (ទីឃនិកាយ១១)
·
ឆព្វិសោធនសូត្រ
Chabbisodhana Sutta (មជ្ឈឹមនិកាយ១១២)
·
ពហុធាតុកសូត្រ Bahudhatuka Sutta (មជ្ឈឹមនិកាយ១១៥)
·
កាយគតសតិសូត្រ Kayagatasati Sutta (មជ្ឈឹមនិកាយ១១៩)
·
អានាថបិណ្ឌិកោវទសូត្រ
Anathapindikovada Sutta
(មជ្ឈឹមនិកាយ១៤៣)
·
ចតុធាតុវគ្គោCatudhatu-vaggo (សំយុត្តនិកាយ១៤)
·
សទ្ធម្មបតិរូបកសូត្រ
Saddhammapatirupaka
Sutta (សំយុត្តនិកាយ១៦.១៣)
·
ពិជសូត្រ Bija Sutta (សំយុត្តនិកាយ២២.៥៤)
·
អសិវិសសូត្រ Asivisa Sutta (សំយុត្តនិកាយ៣៥.១៩៧ ឬ ៣៥.២៣៩)
·
កិម្សុកសូត្រ Kimsuka Sutta (សំយុត្តនិកាយ៣៥.២០៤ ឬ ៣៥.២៤៥)
·
ទុតិយមិត្តមច្ចសូត្រ
Dutiya-mittamacca Sutta
(សំយុត្តនិកាយ៥៥.១៧)
·
ទេសនាខ្លីៗ
ធាតុសូត្រ (សំយុត្តនិកាយ១៨.៩, ២៥.៩, ២៦.៩, ២៧.៩)
·
តិដ្ឋាសូត្រ Tittha Sutta (អង្គុត្តរនិកាយ៣.៦១)
·
និវេសកសូត្រ Nivesaka Sutta (អង្គុត្តរនិកាយ៣.៧៥)
·
រាហុលសូត្រ Rahula Sutta (អង្គុត្តរនិកាយ៤.១៧៧) ។
No comments:
Post a Comment