អនុបុព្វីកថា
1.
អនុបុព្វីកថា ការថ្លែងរឿងតាមលំដាប់លំដោយ, ពាក្យពោលរៀបរៀងតាមលំដាប់រឿង, រឿងនិទានតំណាលតាមលំដាប់; ព. ពុ. មាន ៥ យ៉ាងគឺ ១-ទានកថា ការថ្លែងអំពីទាន; ២-សីលកថាការថ្លែងអំពីសីល; ៣-សគ្គកថា ការថ្លែងអំពីសួគ៌; ៤-កាមាទីនវកថា ការថ្លែងអំពីទោសកាម; ៥-នេក្ខម្មានិសំសកថា ការថ្លែងអំពីអានិសង្សនៃការចេញចាកកាម
(បព្វជ្ជា) ។
អនុបុព្វីកថា(ជាធម្មទេសនាបន្ទាប់ពីធម្មទេសនាដែលមានជំរៅ) ជាការសម្តែងធម៌ប្រោសសាធុជនរបស់ព្រះពុទ្ធអង្គ
ព្រះអង្គតែងតែសម្តែងមាន៥យ៉ាងតាមការគួរ
១- ទានកថាៈ សម្តែងពីអានិសង្សនៃទាន ការឲ្យ ការចែករំលែក ការលះបង់
២- សីលកថាៈ សម្តែងពីការរក្សាសីល ពីគុណតំលៃចាំបាច់នៃសីលសម្រាប់មនុស្សនិងសង្គមមនុស្ស ។
៣- សគ្គកថាៈ ជាការសម្តែងពីក្តីសុខនៅឋានសួគ៌នឹងវិធីប្រតិបត្តិដើម្បីបានទៅកើតនៅទីនោះ ជួយដល់អ្នកដែលមានជំនឿក្នុងរឿងនេះឲ្យមានការប្រតិបត្តិបានត្រឹមត្រូវ ឧ- គេមិនអាចបូជាយញ្ញ ឬ អង្វរករលន់តួព្រះអាទិទេពដើម្បីទៅកើតនៅទីនោះបានទេ គេត្រូវតែធ្វើអំពើល្អ ។
៤- កាមាទីនវកថាៈ សម្តែងពីទោសរបស់កាម កាមរមែងមានទោសច្រើន រហូតដល់កាប់សម្លាប់គ្នាផងក៏មាន វិនាសលោកនេះទៅផងក៏មាន ។
៥- នេក្ខម្មៈនិសំសកថាៈ ក្រោយពីគេបានយល់ថា ការបានអ្វីៗពីលោកនេះជាទុក្ខ ការបានជាតិកំណើតគឺជាទុក្ខសូម្បីកើតជាទេវតា ជាព្រហ្មក៏នៅតែមានទុក្ខ ទើបព្រះលោកពន្យល់ពីផលល្អ(អានិសង្ឃ)ដែលកើតពីការលះបង់វិញ ។ អានិសង្សនៃការចេញចាកកាម ការចេញសាងព្រះផ្នួសគឺជាការកាត់បន្ថយហេតុនៃទុក្ខ ផ្លូវក្រៅពីនេះរមែងមិនមានឡើយ ! ។ សូមអនុមោទនា សព្វញ្ញុត្តញាណដែលជាបញ្ញាញាណដ៏កំពូលរបស់បុគ្គលបានត្រាស់ដឹង ! សូមអនុមោទនា ! ! ! សាធុ ៗ

No comments:
Post a Comment