Monday, March 12, 2018

ព្រះសម្មាសម្ពុទ្ធជាម្ចាស់បរមគ្រូនៃយើងទ្រង់ត្រាស់សម្ដែងអំពីជំនួញ ៥ប្រការដែលពុទ្ធបរិស័ទទាំងឡាយគួរវៀរចាកមិនគួរប្រព្រឹត្តមានដូចខាងក្រោម៖


- ស​ត្ថ​វណិជ្ជា ជួញ «​គ្រឿងសាស្ត្រាវុធ​សម្រាប់​ប្រហារ​» គឺ​ធ្វើ​គ្រឿងសាស្ត្រាវុធ​នោះ​ដោយ​ខ្លួនឯង ឬ​ឲ្យ​អ្នកដទៃ​គេ​ធ្វើ​ឲ្យ ឬ​បានមក​ដោយហេតុ​ឯណា​មួយ​ហើយ​លក់​គ្រឿងសាស្ត្រាវុធ​នោះ ។​
- សត្ត​វណិជ្ជា ជួញ «​មនុស្ស​» គឺ​មនុស្ស​មិនត្រូវ​ជួញដូរ​មនុស្សជាតិ​ដូចគ្នា​ដើម្បី​ធ្វើជា​ទាសាទាសី​របស់​ជន​ណាមួយ ឬ​សម្រាប់​បម្រើ​កាមគុណ ឬក៏​ក្នុង​រូប​បែប​ណាមួយ​ឡើយ ។ មនុស្ស​ទាំងអស់​មាន​សិទ្ធ​ស្មើគ្នា​ក្នុងការ​រស់នៅ​មាន​សេរីភាព​។​
- មំស​វណិជ្ជា ជួញ «​សាច់​» គឺ​ចិញ្ចឹម​នូវ​សត្វ​ទាំងឡាយ មាន​ជ្រូក​ជាដើម​លុះដល់​សត្វ​ទាំងឡាយ​នោះ​ចម្រើន​ធំ​ឡើង​ក៏​សម្លាប់​យកសា​ច់លក់ ។​
- មជ្ជវណិជ្ជា ជួញ «​ទឹកស្រវឹង​, គ្រឿង​ស្រវឹង ឬ គ្រឿងញៀន​» គឺ​ផ្សំ​គ្រឿង​ណាមួយ​ឲ្យ​កើត​ឡើងជា​គ្រឿង​ស្រវឹង​ដោយ​ខ្លួនឯង ឬ​ទិញ​គេ​យកមក​ហើយ​លក់​នូវ​ទឹកស្រវឹង គ្រឿង​ស្រវឹង​នោះ ។​
- វិ​ស​វណិជ្ជា ជួញ «​ថ្នាំ​ពិស ឬ ថ្នាំពុល​» គឺ​ចាត់ចែង​ថ្នាំ​ពិស​ឲ្យ​កើតឡើង​ដោយ​ខ្លួនឯង ឬ​ឲ្យ​គេ​ផ្សំ​ឲ្យ ឬ​បានមក​ដោយហេតុ​ឯណា​នីមួយ ហើយ​លក់​នូវ​ថ្នាំ​ពិស ថ្នាំពុល​នោះ ។
ជំនួញ​៥​ប្រការនេះ ឧបាសក ឧបាសិកា ពុទ្ធបរិស័ទ​មិន​គប្បី​ជួញ​ឡើយ​ព្រោះ​ជាហេតុ​នាំមក​នូវ​អសន្តិសុខ​, អ​សន្តិភាព​។ ការ​ជួញ​នូវ​ជំនួញ​ទាំង​៥​នេះ​មាន​ឈ្មោះថា មិច្ឆាជីវៈ ឬ មិច្ឆាជីព ដែល​ផ្ទុយ​អំពី​សម្មាអាជីវៈ ៕

No comments:

Post a Comment