Saturday, March 24, 2018

អនុស្សតិ អារម្មណ៍ដែលគួររលឹក១០យ៉ាង។


អនុស្សតិ អារម្មណ៍ដែលគួររលឹក១០យ៉ាង។
1.   ពុទ្ធានុស្សតិ: រលឹកដល់គុណព្រះពុទ្ធជាអារម្មណ៍។
2.   ធម្មានុស្សតិ: រលឹកដល់គុណព្រះធម៌ជាអារម្មណ៍។
3.   សង្ឃានុស្សតិ: រលឹកដល់គុណព្រះសង្ឃជាអារម្មណ៍។
4.   សីលានុស្សតិ: រលឹកដល់សីលរបស់ខ្លួនជាអារម្មណ៍។
5.   ចាគានុស្សតិ: រលឹកដល់ទានដែលខ្លួនបានធ្វើហើយជាអារម្មណ៍។
6.   ទេវានុស្សតិ:រលឹកដល់គុណធម៌ដែលធ្វើបុគ្គលឱ្យជាទេវតាជា
អារម្មណ៍។
7.   មរណានុស្សតិ:រលឹកដល់សេចក្តីដែលនិងមានដល់ខ្លួនជាអារម្មណ៍។
8.   កាយតតានុស្សតិ:រលឹកទូទៅក្នុងកាយឱ្យឃើញថារបស់មិនស្អាតជាអារម្មណ៍។
9.   អានាបានុស្សតិ:រលឹកតាមនូវដង្ហើមចេញនឹងចូលជាអារម្មណ៍។
10.  ឧបមានុស្សតិ:រលឹកដល់ព្រះនិព្វានទីរំលត់កិលេសជាអារម្មណ៍។
§  មេត្តាសេចក្តីប្រាថ្នាចង់ឱ្យគេបានសុខ។
§  ករុណាសេចក្តីអាណិតគិតជួយឱ្យរួចចាកទុក្ខ។
§  មុទិតា សេចក្តីត្រេកអរតាមក្នុងវេលាដែលគេបានល្អ។
§  ឧបេក្ខាសេចក្តីតាំងចិត្តជាកណ្តាលមិនឱ្យមានសោមនស្សនិងទោមនស្ស។
§  នាមរូបំ អនិច្ចំ នាមនិងរូបជារបស់ប្រែប្រួលជានិច្ចមិនទៀងទាត់។
§  នាមរូបំ ទុក្ខំ   នាមនិងរូបជារបស់ទទួលនូវសេចក្តីទុក្ខគ្រប់យ៉ាង។
នាមរូបំ អនត្តា នាមនិងរូបពុំមែនរបស់ខ្លួនហើយពុំស្តាប់
បង្គាប់ជនណាឡើយ។
Ø កាយានុបស្សនាសតិប្បដ្ឋានា សតិរលឹកពិចារណាថាកាយនេះគ្រាន់តែជាកាយមិនជាសត្វមិនមែនជាបុគ្គល។
Ø វេទនានុបស្សនាសតិប្បដ្ឋានា សតិរលឹកពិចារណាថាវេទនាគឺសេចក្តីដឹងសុខទុក្ខវេទនានេះគ្រាន់តែជាវេទនាមិនមែនជាសត្វមិនមែនជាបុគ្គលឡើយ។
Ø ចិត្តានុបស្សសតិប្បដ្ឋានា សតិរលឹកពិចារណានូវចិត្តថា ចិត្តនេះគ្រាន់តែជាចិត្តមិនមែនជាសត្វមិនមែនជាបុគ្គលឡើយ។
Ø ធម្មានុបស្សសតិប្បដ្ឋានា សតិរលឹកពិចារណាថាធម៌ជាកុសលឬអកុសលដែលកើតឡើងជាមួយចិត្តធម៌នេះគ្រាន់តែជាធម៌មិនមែនជាសត្វមិនមែនជាបុគ្គលឡើយ។
v សម្មាទិដ្ឋិសេចក្តីឃើញត្រូវ
v សម្មាសង្កប្ប សេចក្តីត្រិះរិះត្រូវ
v សម្មាវាចា ការពោលពាក្យត្រូវ
v សម្មាកម្មន្ត ការងារត្រូវ
v សម្មាអាជីវ ការចិញ្ចឹមជីវិតត្រូវ
v សម្មាវាយាម ការព្យាយាមត្រូវ
v សម្មាសតិ ការរលឹកត្រូវ
v សម្មាសមាធិ ការតម្កល់ចិត្តត្រូវ
កសិណ១០
1.   បឋវីកសិណ យកពណ៌ដីជាកសិណ
2.   អាបោកសិណ យកពណ៌ទឹកជាកសិណ
3.   តេជោកសិណ យកពណ៌ភ្លើងជាកសិណ
4.   វាយោកសិណ យកខ្យល់ជាកសិណ
5.   នីលកសិណ យកពណ៌ខៀវជាកសិណ
6.   បីតកសិណ យកពណ៌លឿងជាកសិណ
7.   លោហិតកសិណ យកពណ៌ក្រហមជាកសិណ
8.   ឱទាតកសិណ យកពណ៌សជាកសិណ
9.   អាកាសកសិណ យកអាកាសដែនកំណត់ទុកជាកសិណ
10.    អាលោកកសិណ យកពន្លឺជាកសិណ
អសុភកម្មដា្ឋន១០គឺ
១-ឧទ្ធុមាតកំ អសុភហើមពោរពងឡើង។
២-វិនិលកំ អសុភហើមមានពណ៌ខៀវដោយច្រើន។
៣-វិបុព្វកំ អសុភហើមមានខ្ទុះហូរទៅក្នុងខាងលើខាងក្រោម។
៤-វិច្ឆិទ្ធកំ អសុភដែលគេកាត់ដាច់ពាក់កណ្តាលខ្លួន។
៥-វិក្ខាយិតកំអសុភដែលសត្វខាំកកេរស៊ីមានសំណាមរលុះ
រលាយផ្សេងៗ។
៦-វិក្ខិត្តកំ អសុភដែលគេកាត់ដាច់ចេញពីគ្នាជាកំណាត់ៗ
រាត់រាយទៅផ្សេងៗ។
៧-ហតវិក្ខិត្តកំ អសុភដែលកាប់ស្លាប់មានស្នាមសាំរវាម។
៨-លោហិតកំ អសុភត្រូវប្រហាមានឈាមហូរស្រោចស្រប់។
៩-បុឡុវកំ អសុភមានដង្កូវចោះហូចេញតាមទ្វារទាំងប្រាំបួន។
១០-អដ្ឋិកំ អសុភមានតែរៀងឆ្អឹងរាត់រាយខ្ចាត់ខ្ចាយទៅផ្សេងៗ។
អំពីសរីរៈ៩យ៉ាង
១-សរីរៈ ស្លាប់១ថ្ងៃ ២ថ្ងៃ ៣ថ្ងៃ ដែលហើមមានខ្ទុះសម្បុរ
ខៀវមានខ្ទុះចេញតាមទ្វារគេយកទៅចោលក្នុងព្រៃ។
២-សរីរៈ ចោលក្នុងព្រៃដែលសត្វកកេរស៊ីជាចំណី។
៣-សរីរៈ ចោលក្នុងព្រៃមានសាច់ផងមានឈាមផងនិង
សរសៃរផងចងភ្ជាប់ជាមួយឆ្អឹង។
៤-សរីរៈ មានតែរៀងឆ្អឹងមានតែសាច់និងសរសៃជាគ្រឿងចង។
៥-សរីរៈ មានតែឆ្អឹងនិងគ្រឿងចង។
៦-សរីរៈ មានឆ្អឹងខ្ចាត់ខ្ចាយចេញពីគ្នា។
៧-សរីរៈ មានតែឆ្អឹងទទេសម្បុរដូចស័ង្កសី។
៨-សរីរៈ សល់តែឆ្អឹងទទេ រាត់រាយជាពុំនូត។
៩-សរីរៈ សល់តែឆ្អឹងទទេ ខ្ទេចខ្ទីជាកំណាត់ៗតូចធំម៉ត់
ផុយអស់។
លក្ខណៈរបស់ធាតុទាំង៤នេះគឺ
១-បឋវីធាតុ មានលក្ខណៈរឹងគ្រោតគ្រាត
២-អាបោធាតុ មានលក្ខណៈវាវជ្រាបសើមសម្រាប់ផ្សារ
ទុកនូវកាយ។
៣-តេជោធាតុ មានលក្ខណៈក្តៅសម្រាប់ចំអិនទុកនូវកាយ។
៤-វាយោធាតុ មានលក្ខណៈល្ហើយៗសម្រាប់ផាត់នូវកាយ។

អារុប្ប៤គឺ
១-អាកាសានញ្ចាយតនៈ យកអាកាសក្នុងបដិភាគនិមិត្តដែល
កើតអំពីកសិណ៩លើកអាកាសកសិណចេញមិនមានទីបំ
ផុតជាអារម្មណ៍។
២-វិញ្ញាណនញ្ចាយតនៈ ស្រាវយកអរូបវិញ្ញាណទី១ដែល
ផ្សាយទៅមិនមានទីបំផុតជាអារម្មណ៍។
៣-អាកិញ្ចញ្ញាយតនៈ កំណត់យកអរូបវិញ្ញាណ
ទី២ដែលផ្សាយទៅមិនមានកង្វល់តិចតូចមកជាអារម្មណ៍។
៤-នេវសញ្ញានាសញ្ញាយតនៈ កំណត់យកសេចក្តីល្អិតរបស់អរូប
ឈានទី៣ដែលមានស្ទើរតែមិនមានមកជាអារម្មណ៍។
-សញ្ញានោះសំដៅអារេបដិកូលសញ្ញាដែលយោគាវចរ
ពិចារណាអាហារដោយបដិកូល។
-វវដ្ឋាន១ នោះសំដៅយកចតុធាតុវវដ្ឋានដែលព្រះយោគាវចរ
ពិចារណាកំណត់ធាតុទាំង៤ក្នុងករជកាយ។

Saturday, March 17, 2018

មហាភូតរូប៤


ព្រះពុទ្ធសាសនា

ក្នុងព្រះពុទ្ធសាសនា មហាភូតរូប៤ (បាលីៈចត្តារោ មហាភូតានិ) គឺដីទឹកភ្លើងខ្យល់ ។ មហាភូតជាវេវចនស័ព្ទ របស់ពាក្យចតុធាតុ ។ ក្នុងព្រះពុទ្ធសាសនាបូរាណ ចតុធាតុជាមូលដ្ឋាននៃបញ្ញា និងការរំដោះខ្លួនអំពីទុក្ខ ។ ធាតុទាំង៤នេះជាប្រភេទ ដែលយកមកប្រើ ជាប់ជាមួយនឹងរូបលោក ដែលមានវិញ្ញាណ ហើយដែលសំគាល់ថា ជាធម៌របស់វិញ្ញាណ មិនមែនជាវត្ថុធាតុឡើយ ។
ការឲ្យអត្ថន័យ
នៅក្នុងគម្ពីរបាលី ធាតុសំខាន់បំផុត ដែលគេសំគាល់ជាទូទៅ មានចំនួន៤ ប៉ុន្តែជួនកាល គេបង្ហាញធាតុទី៥ ឬក៏ធាតុទី៦ (ដែលពុំសូវមាននិយាយ) ថែមទៀតផង ។
មហាភូតរូប៤
នៅក្នុងអត្ថបទនៃគម្ពីរធម៌ មហាភូតរូប៤ សំដៅយកធាតុទាំងពីរផ្នែក ខាងក្រៅកាយ ដូចជាទន្លេ និងខាងក្នុងកាយដូចជាឈាម ។ ធាតុទាំងនេះមានដូចតទៅៈ
·         ធាតុដី (បឋវីធាតុ)
ធាតុដីក្នុងកាយមាន២០ សក់ រោម ក្រចក ធ្មេញ ស្បែក សាច់ សរសៃ ឆ្អឹង ខួរក្នុងឆ្អឹង តម្រងបស្សាវៈ បេះដូង ថ្លើម វាវ ក្រពះ សួត ពោះវៀនធំ ពោះវៀន តូច អាហារថ្មី អាហារចាស់ ខួរក្នុងក្បាល ។
·         ធាតុទឹក (អាបោធាតុ)
ធាតុទឹកក្នុងកាយមាន១២ ប្រម៉ាត់ ស្លេស្ម ខ្ទុះ ឈាម ញើស ខ្លាញ់ខាប់ ទឹកភ្នែក ខ្លាញ់រាវ ទឹកមាត់ ទឹកសំបោរ ទឹករំអិល ទឹកមូត្រ ។ អាការៈ៣២ គឺធាតុដី២០ និងធាតុទឹក១២ កាយទាំងមូលរបស់មនុស្ស ។
·         ធាតុភ្លើង (តេជោធាតុ)
ធាតុភ្លើងមាន៤
១- ភ្លើងដែលញ៉ាំងកាយឲ្យក្តៅសព្វ (សន្តប្បតិ)
២- ភ្លើងដែលញ៉ាំង កាយឲ្យចាស់គ្រាំគ្រា (ជរិយតិ)
៣- ភ្លើងដែលញ៉ាំងកាយឲ្យក្តៅរោលរាល (បរិឌយ្ហតិ)
៤- ភ្លើងដែលញ៉ាំងអាហារ ឲ្យទ្រោមទៅដោយល្អ (សម្មាបរិណាមំគច្ឆតិ) ។ (សៀវភៅបឋមវិបស្សនា៣១៨ ដោយព្រះធម្មាចារ្យ ភិក្ខុសំប៊ុនធឿន) ។
·         ធាតុខ្យល់ (វាយោធាតុ)
ធាតុខ្យល់មាន៦
១- ខ្យល់ដែលផាត់ឡើងទៅលើ (ឧទ្ធង្គមាវាតា)
២- ខ្យល់ដែលផាត់ទៅខាងក្រោម (អធោគមាវាតា)
៣- ខ្យល់ដែលផាត់នៅខាងក្រៅពោះវៀន (កុច្ឆិសយាវាតា)
៤- ខ្យល់ដែលផាត់នៅខាងក្នុងពោះវៀន (កោដ្ឋាសយាវាតា)
៥- ខ្យល់ដែលផាត់ផ្សាយ ទៅសព្វសព៌ាង្គកាយ (អង្គមង្គានុសារិនោវាតា)
៦- ខ្យល់ដកដង្ហើមចេញចូល (អស្សាសបស្សាសាវាតា) ។ (សៀវភៅបឋមវិបស្សនា៣១៩) ។
មហាភូត៤ បើរាប់រៀបដោយពិស្តា មាន៤២អាការៈគឺ ធាតុដី២០ ធាតុទឹក១២ ធាតុភ្លើង៤ និងធាតុខ្យល់៦ ។
ធាតុទាំង៤នេះ រាប់ជារូបធំ ឬរូបសំខាន់ ដែលមិនអាស្រ័យដោយរូបដទៃ (នោឧបាទា) មានន័យថា មិនអាចបំបែកអាតូម បន្តទៀតបានទេ ។ ពិតមែនតែមិនអាស្រ័យ ដោយរូបដទៃ មិនមែនមានន័យថា មហាភូតមិនប្រកបដោយ បច្ច័យនោះឡើយ ។ ដូច្នេះដូចជាក្នុងអដ្ឋកថាវិសុទ្ធិមគ្គទី៥ ធាតុនិមួយៗនៃមហាភូត មានធាតុ៣ទៀតជាហេតុជិត ។
ធាតុទី៥ និងធាតុទី៦[កែប្រែ]
ជាបន្ថែមលើមហាភូតរូប៤ខាងលើ ជួនកាលគេរកឃើញ ធាតុ២ផ្សេងទៀត នៅក្នុងគម្ពីរបាលីៈ
·         អាកាសធាតុ
ប្រហោងក្នុងកាយ ដូចជារន្ធត្រចៀក រន្ធច្រមុះ ប្រហោងមាត់ ទ្វារលាមក ។ល។
·         វិញ្ញាណធាតុ
ដែលរាប់ថាជាបរិសុទ្ធ និងមានពន្លឺ (បរិសុទ្ធំបរិយោទាតំ) សម្រាប់សំគាល់វេទនារម្មណ៍ ជាសុខ ទុក្ខ ឬឥតសុខឥតទុក្ខ ហើយនិងការកើត និងរលត់នៃផស្សៈ ដែលវេទនារម្មណ៍អាស្រ័យលើ ។ តាមអភិធម្មបិដក អាកាសធាតុត្រូវរាប់បញ្ចូល ទៅក្នុងពួកឧបាទាយរូប (ដែលអាស្រ័យនឹងមហាភូត) ។
លក្ខណ៍របស់សម្ផស្ស មិនមែនវត្ថុធាតុ
រូបមានន័យថាមានលក្ខណ៍ និងសំគាល់បានដោយវិញ្ញាណ ឧទាហរណ៍ ដូចជារបស់ដែលពាល់ត្រូវ ដោយកាយផង ដឹងបានដោយវិញ្ញាណផង ។ រូបមិនដែលជាអ្វីមួយ ដែលគេអាចធ្វើ ឲ្យឃ្លាតចេញអំពីការដឹង ប្រភេទណាមួយដែល គ្មានសំអាងលើការពិសោធន៍ វាមិនស្របគ្នានឹងអត្ថបទ ក្នុងព្រះពុទ្ធសាសនាជំនាន់ដើមទេ ។ រូបមិនមែនជាគ្រឹះ ឬវត្ថុធាតុ ដែលមានការដឹង (ដោយវិញ្ញាណ) ជាលក្ខណៈទេ ។ រូបនេះមានការដឹង តាមផ្លូវកាយជាកិច្ចរបស់វា ក្នុងគំនិតរបស់ អ្នកពុទ្ធនិយមជំនាន់ដើម ។ រូបសំគាល់ដោយមុខងាររបស់វា មិនមែនដោយវាជាអ្វីនោះឡើយ ។ ដូច្នេះមហាភូត៤ គឺជាគំនិតអរូបី ដែលទាញយក អំពីផ្នែកនៃវិញ្ញាណ ។ វាត្រូវចាត់ចូលទៅក្នុង ប្រភេទនៃសម្ផស្ស ហើយមិនមែនជាសម្ភារនិយម បែបទស្សនវិជ្ជាទេ ។ វាមិនមានន័យថា ជារូបធម៌ខាងក្រៅ ដែលមិនអាស្រ័យនឹងវិញ្ញាណ នោះឡើយ ។
ការប្រើក្នុងការរំដោះទុក្ខ
ក្នុងគម្ពីរព្រះពុទ្ធសាសនា មហាភូត៤ត្រូវយកមកប្រើ ដើម្បីបំភ្លឺអំពី គំនិតនៃសេចក្តីទុក្ខហើយនិងជាអារម្មណ៍ របស់សមាធិ ។ គម្ពីរជំនាន់ដើមបង្អស់ ពន្យល់ថា មហាភូតរូប៤ជារបស់រឹង របស់រាវ របស់កំដៅ របស់ចលនា ដែលដឹងដោយវិញ្ញាណ ។ ចំណាត់ថ្នាក់ថាជាដីទឹកភ្លើងនិងខ្យល់ ជាការហៅជាអរូបី- ជាជាងសំដៅយករូប ដែលមានពិត គេពិនិត្យមើល ថាតើរបស់មានរូប គេដឹងដោយវិញ្ញាណ ដឹងដោយស្ទាប ស្គាល់ដោយវិញ្ញាណ យ៉ាងដូចម្តេច?

ការយល់ដឹងអំពីទុក្ខ
ទំនាក់ទំនងនៃមហាភូត៤ ទៅនឹងសេចក្តីទុក្ខ ក្នុងផ្នែកពុទ្ធនិយម កើតឡើងដោយៈ
·         មហាភូត៤ជាចំណែក ធំជាងគេរបស់រូប (rūpa)
·         រូបជាខន្ធទី១ ក្នុងខន្ធ៥ (khandhas)
·         បញ្ចក្ខន្ធជាមូលដ្ឋាន ខ្ពស់បង្អស់នៃសេចក្តីទុក្ខ ក្នុងអរិយសច្ច៤ 
ទំនាក់ទំនងខាងលើនេះ អាចបង្ហាញជាគំនូសបំព្រួញ តាមបែបបដិលោម (បញ្ច្រាស់) ដូចខាងក្រោមៈ
អរិយសច្ច៤ => សេចក្តីទុក្ខ =បញ្ចក្ខន្ធ => រូប => មហាភូត៤
ដូច្នេះ ការយល់ច្បាស់អំពីមហាភូត មានគុណប្រយោជន៍ ដើម្បីយល់ជ្រៅទៅក្នុង អរិយសច្ចៈរបស់ព្រះពុទ្ធ 
អារម្មណ៍របស់សមាធិ
ក្នុងមហាសតិប្បដ្ឋានសូត្រ (ទីឃនិកាយ២២) ក្នុងការរាប់រៀប អំពីបច្ចេកទេសនៃ ការធ្វើកាយាសមាធិ ព្រះពុទ្ធបានពន្យល់ថាៈ
“...ដូចគ្នានឹងអ្នកសម្លាប់គោ ហើយនឹងសិស្ស របស់អ្នកសម្លាប់គោ កាលបានសម្លាប់គោហើយ ទៅអង្គុយនៅចំផ្លូវបំបែក រំលែកសាច់គោ ជាចំណែកតូចៗ មានឧបមាដូចម្តេចម៉ិញ ភិក្ខុពិចារណាឃើញ នូវកាយនេះឯង... ក្នុងន័យនៃធាតុថាៈ ក្នុងកាយនេះមាន ធាតុដី ធាតុទឹក ធាតុភ្លើង ធាតុខ្យល់ ។ ភិក្ខុនោះនៅពិចារណា អំពីកាយ ជាកាយខាងក្នុង ដូច្នេះឯង...” ។
ក្នុងបញ្ជីកម្មដ្ឋាន៤០ (អារម្មណ៍របស់សមាធិ) ដ៏ល្បីនៃគម្ពីរវិសុទ្ធិមគ្គ មហាភូតចុះក្នុងបញ្ជី ជាកម្មដ្ឋានទី៤ដំបូង ។
លោក B. Alan Wallace ប្រៀបធៀបការបដិបត្តិ នៃ”ចូលរួមនឹង គ្រឿងសម្គាល់ចិត្ត” ក្នុងថេរវាទ ទៅនឹងការបដិបត្តិក្នុងមហាមុទ្រ Mahamudra និង Dzogchen នៃ “រក្សា ចិត្តលើភាពមិនមែនជាគំនិត” ដែលសំដៅយក ការផ្ចង់ស្មារតី លើធម្មជាតិនៃចិត្ត ។
ប្រភពក្នុងពុទ្ធសាសនា
ក្នុងបិដកបាលី មហាភូត បានយកមកពន្យល់ពិស្តា ក្នុងសូត្រ៖
·         មាហាហត្ថិបដោម្បមសូត្រ Mahahatthipadompama Sutta (មហាទេសនាអំពី ការប្រៀបធៀបដានជើងដំរី មជ្ឈឹមនិកាយ២៨) ។
·         មហារាហុលោវាទសូត្រ Maharahulovada Sutta (មហាទេសនានៃ ការទូន្មានចំពោះរាហុល មជ្ឈឹមនិកាយ៦២) ។
·         ធាតុវិភង្គសូត្រ Dhatuvibhanga Sutta (សេចក្តីពន្យល់អំពីធាតុ មជ្ឈឹមនិកាយ១៤០) ។
មហាភូតក៏បានលើកយក មកពោល ក្នុងសូត្រទាំងនេះដែរៈ
·         កេវទ្ធសូត្រ Kevaddha Sutta (ទីឃនិកាយ១១)
·         មហាសតិប្បដ្ឋានសូត្រ Mahasatipatthana Sutta (ទីឃនិកាយ២២)
·         សតិប្បដ្ឋានសូត្រ Satipatthana Sutta (មជ្ឈឹមនិកាយ១០)
·         ឆព្វិសោធនសូត្រ Chabbisodhana Sutta (មជ្ឈឹមនិកាយ១១២)
·         ពហុធាតុកសូត្រ Bahudhatuka Sutta (មជ្ឈឹមនិកាយ១១៥)
·         កាយគតសតិសូត្រ Kayagatasati Sutta (មជ្ឈឹមនិកាយ១១៩)
·         អានាថបិណ្ឌិកោវទសូត្រ Anathapindikovada Sutta (មជ្ឈឹមនិកាយ១៤៣)
·         ចតុធាតុវគ្គោCatudhatu-vaggo (សំយុត្តនិកាយ១៤)
·         សទ្ធម្មបតិរូបកសូត្រ Saddhammapatirupaka Sutta (សំយុត្តនិកាយ១៦.១៣)
·         ពិជសូត្រ Bija Sutta (សំយុត្តនិកាយ២២.៥៤)
·         អសិវិសសូត្រ Asivisa Sutta (សំយុត្តនិកាយ៣៥.១៩៧ ឬ ៣៥.២៣៩)
·         កិម្សុកសូត្រ Kimsuka Sutta (សំយុត្តនិកាយ៣៥.២០៤ ឬ ៣៥.២៤៥)
·         ទុតិយមិត្តមច្ចសូត្រ Dutiya-mittamacca Sutta (សំយុត្តនិកាយ៥៥.១៧)
·         ទេសនាខ្លីៗ ធាតុសូត្រ (សំយុត្តនិកាយ១៨.៩, ២៥.៩, ២៦.៩, ២៧.៩)
·         តិដ្ឋាសូត្រ Tittha Sutta (អង្គុត្តរនិកាយ៣.៦១)
·         និវេសកសូត្រ Nivesaka Sutta (អង្គុត្តរនិកាយ៣.៧៥)
·         រាហុលសូត្រ Rahula Sutta (អង្គុត្តរនិកាយ៤.១៧៧) ។