អនុស្សតិ
អារម្មណ៍ដែលគួររលឹក១០យ៉ាង។
1.
ពុទ្ធានុស្សតិ: រលឹកដល់គុណព្រះពុទ្ធជាអារម្មណ៍។
2.
ធម្មានុស្សតិ: រលឹកដល់គុណព្រះធម៌ជាអារម្មណ៍។
3.
សង្ឃានុស្សតិ: រលឹកដល់គុណព្រះសង្ឃជាអារម្មណ៍។
4.
សីលានុស្សតិ: រលឹកដល់សីលរបស់ខ្លួនជាអារម្មណ៍។
5.
ចាគានុស្សតិ: រលឹកដល់ទានដែលខ្លួនបានធ្វើហើយជាអារម្មណ៍។
6.
ទេវានុស្សតិ:រលឹកដល់គុណធម៌ដែលធ្វើបុគ្គលឱ្យជាទេវតាជា
អារម្មណ៍។
7.
មរណានុស្សតិ:រលឹកដល់សេចក្តីដែលនិងមានដល់ខ្លួនជាអារម្មណ៍។
8.
កាយតតានុស្សតិ:រលឹកទូទៅក្នុងកាយឱ្យឃើញថារបស់មិនស្អាតជាអារម្មណ៍។
9.
អានាបានុស្សតិ:រលឹកតាមនូវដង្ហើមចេញនឹងចូលជាអារម្មណ៍។
10.
ឧបមានុស្សតិ:រលឹកដល់ព្រះនិព្វានទីរំលត់កិលេសជាអារម្មណ៍។
§ មេត្តាសេចក្តីប្រាថ្នាចង់ឱ្យគេបានសុខ។
§ ករុណាសេចក្តីអាណិតគិតជួយឱ្យរួចចាកទុក្ខ។
§ មុទិតា
សេចក្តីត្រេកអរតាមក្នុងវេលាដែលគេបានល្អ។
§ ឧបេក្ខាសេចក្តីតាំងចិត្តជាកណ្តាលមិនឱ្យមានសោមនស្សនិងទោមនស្ស។
§ នាមរូបំ អនិច្ចំ នាមនិងរូបជារបស់ប្រែប្រួលជានិច្ចមិនទៀងទាត់។
§ នាមរូបំ ទុក្ខំ នាមនិងរូបជារបស់ទទួលនូវសេចក្តីទុក្ខគ្រប់យ៉ាង។
នាមរូបំ អនត្តា នាមនិងរូបពុំមែនរបស់ខ្លួនហើយពុំស្តាប់
បង្គាប់ជនណាឡើយ។
Ø កាយានុបស្សនាសតិប្បដ្ឋានា សតិរលឹកពិចារណាថាកាយនេះគ្រាន់តែជាកាយមិនជាសត្វមិនមែនជាបុគ្គល។
Ø វេទនានុបស្សនាសតិប្បដ្ឋានា
សតិរលឹកពិចារណាថាវេទនាគឺសេចក្តីដឹងសុខទុក្ខវេទនានេះគ្រាន់តែជាវេទនាមិនមែនជាសត្វមិនមែនជាបុគ្គលឡើយ។
Ø ចិត្តានុបស្សសតិប្បដ្ឋានា សតិរលឹកពិចារណានូវចិត្តថា
ចិត្តនេះគ្រាន់តែជាចិត្តមិនមែនជាសត្វមិនមែនជាបុគ្គលឡើយ។
Ø ធម្មានុបស្សសតិប្បដ្ឋានា
សតិរលឹកពិចារណាថាធម៌ជាកុសលឬអកុសលដែលកើតឡើងជាមួយចិត្តធម៌នេះគ្រាន់តែជាធម៌មិនមែនជាសត្វមិនមែនជាបុគ្គលឡើយ។
v សម្មាទិដ្ឋិសេចក្តីឃើញត្រូវ
v សម្មាសង្កប្ប សេចក្តីត្រិះរិះត្រូវ
v សម្មាវាចា ការពោលពាក្យត្រូវ
v សម្មាកម្មន្ត ការងារត្រូវ
v សម្មាអាជីវ ការចិញ្ចឹមជីវិតត្រូវ
v សម្មាវាយាម ការព្យាយាមត្រូវ
v សម្មាសតិ ការរលឹកត្រូវ
v សម្មាសមាធិ ការតម្កល់ចិត្តត្រូវ
កសិណ១០
1.
បឋវីកសិណ យកពណ៌ដីជាកសិណ
2.
អាបោកសិណ យកពណ៌ទឹកជាកសិណ
3.
តេជោកសិណ យកពណ៌ភ្លើងជាកសិណ
4.
វាយោកសិណ យកខ្យល់ជាកសិណ
5.
នីលកសិណ យកពណ៌ខៀវជាកសិណ
6.
បីតកសិណ យកពណ៌លឿងជាកសិណ
7.
លោហិតកសិណ យកពណ៌ក្រហមជាកសិណ
8.
ឱទាតកសិណ យកពណ៌សជាកសិណ
9.
អាកាសកសិណ យកអាកាសដែនកំណត់ទុកជាកសិណ
10.
អាលោកកសិណ យកពន្លឺជាកសិណ
អសុភកម្មដា្ឋន១០គឺ
១-ឧទ្ធុមាតកំ អសុភហើមពោរពងឡើង។
២-វិនិលកំ
អសុភហើមមានពណ៌ខៀវដោយច្រើន។
៣-វិបុព្វកំ
អសុភហើមមានខ្ទុះហូរទៅក្នុងខាងលើខាងក្រោម។
៤-វិច្ឆិទ្ធកំ
អសុភដែលគេកាត់ដាច់ពាក់កណ្តាលខ្លួន។
៥-វិក្ខាយិតកំអសុភដែលសត្វខាំកកេរស៊ីមានសំណាមរលុះ
រលាយផ្សេងៗ។
៦-វិក្ខិត្តកំ
អសុភដែលគេកាត់ដាច់ចេញពីគ្នាជាកំណាត់ៗ
រាត់រាយទៅផ្សេងៗ។
៧-ហតវិក្ខិត្តកំ
អសុភដែលកាប់ស្លាប់មានស្នាមសាំរវាម។
៨-លោហិតកំ
អសុភត្រូវប្រហាមានឈាមហូរស្រោចស្រប់។
៩-បុឡុវកំ
អសុភមានដង្កូវចោះហូចេញតាមទ្វារទាំងប្រាំបួន។
១០-អដ្ឋិកំ
អសុភមានតែរៀងឆ្អឹងរាត់រាយខ្ចាត់ខ្ចាយទៅផ្សេងៗ។
អំពីសរីរៈ៩យ៉ាង
១-សរីរៈ
ស្លាប់១ថ្ងៃ ២ថ្ងៃ ៣ថ្ងៃ ដែលហើមមានខ្ទុះសម្បុរ
ខៀវមានខ្ទុះចេញតាមទ្វារគេយកទៅចោលក្នុងព្រៃ។
២-សរីរៈ
ចោលក្នុងព្រៃដែលសត្វកកេរស៊ីជាចំណី។
៣-សរីរៈ ចោលក្នុងព្រៃមានសាច់ផងមានឈាមផងនិង
សរសៃរផងចងភ្ជាប់ជាមួយឆ្អឹង។
៤-សរីរៈ
មានតែរៀងឆ្អឹងមានតែសាច់និងសរសៃជាគ្រឿងចង។
៥-សរីរៈ មានតែឆ្អឹងនិងគ្រឿងចង។
៦-សរីរៈ
មានឆ្អឹងខ្ចាត់ខ្ចាយចេញពីគ្នា។
៧-សរីរៈ
មានតែឆ្អឹងទទេសម្បុរដូចស័ង្កសី។
៨-សរីរៈ សល់តែឆ្អឹងទទេ
រាត់រាយជាពុំនូត។
៩-សរីរៈ
សល់តែឆ្អឹងទទេ ខ្ទេចខ្ទីជាកំណាត់ៗតូចធំម៉ត់
ផុយអស់។
លក្ខណៈរបស់ធាតុទាំង៤នេះគឺ
១-បឋវីធាតុ
មានលក្ខណៈរឹងគ្រោតគ្រាត
២-អាបោធាតុ
មានលក្ខណៈវាវជ្រាបសើមសម្រាប់ផ្សារ
ទុកនូវកាយ។
៣-តេជោធាតុ មានលក្ខណៈក្តៅសម្រាប់ចំអិនទុកនូវកាយ។
៤-វាយោធាតុ
មានលក្ខណៈល្ហើយៗសម្រាប់ផាត់នូវកាយ។
អារុប្ប៤គឺ
១-អាកាសានញ្ចាយតនៈ យកអាកាសក្នុងបដិភាគនិមិត្តដែល
កើតអំពីកសិណ៩លើកអាកាសកសិណចេញមិនមានទីបំ
ផុតជាអារម្មណ៍។
២-វិញ្ញាណនញ្ចាយតនៈ ស្រាវយកអរូបវិញ្ញាណទី១ដែល
ផ្សាយទៅមិនមានទីបំផុតជាអារម្មណ៍។
៣-អាកិញ្ចញ្ញាយតនៈ
កំណត់យកអរូបវិញ្ញាណ
ទី២ដែលផ្សាយទៅមិនមានកង្វល់តិចតូចមកជាអារម្មណ៍។
៤-នេវសញ្ញានាសញ្ញាយតនៈ កំណត់យកសេចក្តីល្អិតរបស់អរូប
ឈានទី៣ដែលមានស្ទើរតែមិនមានមកជាអារម្មណ៍។
-សញ្ញានោះសំដៅអារេបដិកូលសញ្ញាដែលយោគាវចរ
ពិចារណាអាហារដោយបដិកូល។
-វវដ្ឋាន១
នោះសំដៅយកចតុធាតុវវដ្ឋានដែលព្រះយោគាវចរ
ពិចារណាកំណត់ធាតុទាំង៤ក្នុងករជកាយ។